ទឹកដូងក៏អាចមានគ្រោះថ្នាក់ដែរ បើស្ត្រីមានផ្ទៃពោះទទួលទានមិនត្រឹមត្រូវ!

0
1

ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតសម្រាប់សុខភាព ហើយវាក៏មានភាពពេញនិយមសម្រាប់មនុស្សទូទាំំងពិភពលោកផងដែរ ជាពិសេសនារដូវក្តៅ។ ការទទួលទានទឹកដូង ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សទូទៅ សូម្បីតែស្ត្រីកំពុងតែមានផ្ទៃពោះក៏ដូចគ្នាដែរ។

តែទោះជាយ៉ាងណា ចំពោះស្ត្រីមានផ្ទៃពោះមិនអាចទទួលទានទឹកដូង​ តាមតែការស្រេកឃ្លានបាននោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។ ដូច្នេះ ស្ត្រីមានផ្ទៃពោះគួរតែដឹងរឿងទាំងនេះ ដើម្បីជៀសផុតពីបញ្ហាផ្សេងៗដោយសារតែការទទួលទានទឹកដូង។

១.ស្ត្រីមានផ្ទៃពោះដែលមានជំងឺតម្រងនោម ឬឡើងឈាម ហាមទទួលទានទឹកដូង ដោយសារតែវាមានជាតិសូដ្យូមខ្ពស់ដែលងាយនឹងបង្កគ្រោះថ្នាក់។

២.ស្ត្រីមានផ្ទៃពោះពុំគួរទទួលទានទឹកដូង ច្រើនលើសកម្រិត ឬទឹកដូងដែលទុកចោលយូរនោះទេ ព្រោះវាជាផ្លែឈើដែលមានជាតិផ្អែម អាចបង្កឲ្យមានហានិភ័យជំងឺទឹកនោមផ្អែម។

៣.ហាមបន្ថែមស្ករចូលទៅក្នុងទឹកដូង ព្រោះវាមិនត្រឹមតែអ្នកម្តាយនោះទេដែលប្រឈមនឹងជំងឺទឹកនោមផ្អែម សូម្បីតែកូនក្នុងផ្ទៃក៏ត្រូវប្រឈមដូចគ្នាដែរ។

ដូច្នេះដើម្បីជៀសវាងហានិភ័យ ស្ត្រីមានផ្ទៃពោះគួរតែទទួលទានទឹកដូងថ្មីៗមួយថ្ងៃត្រឹមតែ ១កែវបានហើយ។ ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះដែលកើតជំងឺតម្រងនោម ឬឡើងឈាម ហាមទទួលទានទឹកដូងឲ្យសោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here