តើវីរុស COVID-19 អាចឆ្លងតាមរយៈទឹកដោះម្តាយឬទេ?

0
1

ទន្ទឹមនឹងជំងឺ COVID-19 កំពុងតែរាតត្បាតពាសពេញពិភពលោក ហើយបានសម្លាប់មនុស្សជាច្រើនរួចមកហើយនោះ ស្ត្រីមានផ្ទៃពោះត្រូវបានគេចាត់ទុកជាជនដែលងាយប្រឈមនឹងការឆ្លងជំងឺនេះខ្លាំងផងដែរ។ តែទោះជាយ៉ាងណាតាមការស្រាវជ្រាវរបស់អ្នកជំនាញសុខភាព និងអ្នកវិទ្យាសាស្ត្រ បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺ COVID-19 ខ្ពស់ជាងគេនោះទេ ហើយក៏មិនទាន់មានភស្តុកតាងដែលបញ្ជាក់ថា ជំងឺនេះអាចចម្លងពីម្តាយទៅកូនក្នុងផ្ទៃនោះដែរ។

ចុះជំងឺ COVID-19 អាចឆ្លងតាមរយៈទឹកដោះឬទេ?

ចំណុចនេះក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយ តែតាមការសិក្សាបានបង្ហាញថា មេរោគមិនត្រូវបានរកឃើញនៅក្នុងទឹកដោះអ្នកម្តាយនោះទេ ហើយជំងឺ COVID-19 ភាគច្រើនឆ្លងតាមរយៈដំណក់ទឹកតូចៗដែលខ្ចាត់ចេញពីការក្អក ឬកណ្តាស់ របស់អ្នកជំងឺផ្ទាល់។

ប៉ុន្តែប្រសិនបើអ្នកចង់បំបៅដោះកូន គួរតែប្រុងប្រយ័ត្ន ហើយអនុវត្តតាមការណែនាំមួយចំនួន៖

  • លាងសម្អាតដៃឲ្យបានស្អាត មុននឹងប៉ះពាល់ទារក ឬសុដន់។
  • ពាក់ម៉ាសឲ្យបានត្រឹមត្រូវមុនពេលបំបៅដោះកូន។
  • ជៀសវាងការក្អក ឬកណ្តាស់ ដាក់កូនពេលបំបៅដោះកូន។
  • វិធីម្យ៉ាងទៀត អ្នកអាចបូមទឹកដោះដាក់ចូលដប ហើយបំបៅកូន ក៏ជារឿងប្រសើរដែរ ព្រោះកូនមិនបានប៉ះពាល់ផ្ទាល់ជាមួយអ្នក។

ទោះជាយ៉ាងណាដើម្បីការពារខ្លួនពីជំងឺ COVID-19 អ្នកគួរតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបា ដោយលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតពីគ្នា ហើយមិនត្រូវចេញពីផ្ទះឡើយ បើពុំមានការចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here