ធ្វើបែបនេះជាមួយកូនតាំងពីនៅក្នុងផ្ទៃ ពួកគេនឹងឆ្លាតពេលកើតមក

0
1

ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសរីរាង្គទារកដែលកំពុងតែលូតលាស់នៅក្នុងផ្ទៃ យើងអាចប​ន្ថែមតាមរយៈការទទួលទានរបបអាហារដែលសម្បូរជីវជាតិជាប្រចាំ ក៏ប៉ុន្តែចំពោះបញ្ញាវិញ តើយើងគួរធ្វើដូចម្តេចដើម្បីជួយជំរុញការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបានទៅ? គឺមានតែការរំញោចប្រព័ន្ធប្រសាទ និងខួរក្បាល តាមរយៈការនិយាយជាមួយកូនក្នុងផ្ទៃនោះទេ។

ម្តាយជាច្រើនដឹងថា ការនិយាយជាមួយកូនដែលមិនទាន់កើត អាចជួយជំរុញដល់ការអភិវឌ្ឍបញ្ញាបន្ថែមទៀត ប៉ុន្តែអ្នកត្រូវដឹងពីដំណាក់កាលដែលសក្តិសមក្នុងការនិយាយជាមួយកូន ទើបអាចជួយជំរុញដល់ការអភិវឌ្ឍបញ្ហាឲ្យកាន់តែឆ្លាតវៃ។

អំឡុង ១ដល់៣ខែ

ការនិយាយក្នុងត្រីមាសទី១ នឹងមិនមានប្រសិទ្ធភាពដល់ទារកនោះទេ ព្រោះទារកទើបនឹងចាប់ផ្តើមបង្កកំណើតនៅតូចណាស់។

អំឡុង ៤ដល់៦ខែ

អំឡុងត្រីមាសទី២ ផ្នែកផ្សេងៗនៃរាងកាយរួមទាំងត្រចៀក ប្រព័ន្ធប្រសាទ ត្រូវបានបង្កើតឡើងទាំងស្រុង។ ទារកចាប់ផ្តើមចងចាំសំលេងរបស់ឪពុកម្តាយ ហើយមានការឆ្លើយតបដោយកម្រើកចលនាចំពោះការនិយាយ ឬការលឺបទភ្លេង។

អំឡុង ៧ដល់៩ខែ

ត្រីមាសទី៣ ខួរក្បាលទារកកាន់តែរីកចម្រើនខ្លាំងឡើង ដែលធ្វើឲ្យពួកគេអាចរៀនឆ្លើយតបបានច្រើន។ នៅដំណាក់កាលនេះ ឪពុកម្តាយគយរតែនិយាយជាមួយកូនឲ្យបានទៀងទាត់ ដោយសារតែសំលេងរបស់ឪពុកម្តាយ ឬការចាក់បទចម្រៀងអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល បានយ៉ាងល្អ។

របៀបនិយាយដើម្បីកែលម្អការអភិវឌ្ឍ

ពេលវេលាដែលត្រឹមត្រូវ​៖ អ្នកគួរតែនិយាយជាមួយកូនក្នុងត្រីមាសទី២នៃការមានផ្ទៃពោះ ព្រោះនៅពេលនេះទារកមានប្រព័ន្ធសោតវិញ្ញាណ។ អ្នកគួរតែនិយាយបន្ទាប់ពីញ៉ាំអាហាររួច ដោយសារតែពេលវេលានេះ ទារកកំពុងតែភ្ញាក់ដឹងខ្លួន ហើយងាយឆ្លើយតបបំផុត។

និយាយដោយអារម្មណ៍កក់ក្តៅ៖ អ្នកម្តាយអាចបញ្ចូនអារម្មណ៍តាមរយៈការនិយាយជាមួយកូន អំពីបញ្ហាប្រចាំថ្ងៃ ឬការនិយាយពីរឿងនិទាន ដើម្បីឲ្យទារកទទួលបានអារម្មណ៍ដែលអ្នកម្តាយចង់បង្ហាញ។

គ្រប់គ្រងអារម្មណ៍របស់អ្នក៖ ទារកអាចដឹងពីអារម្មណ៍នៅពេលអ្នកម្តាយ សោកសៅ ធ្លាក់ទឹកចិត្ត ឬរីករាយមុនពេលនិយាយជាមួយពួកគេ។ ដូច្នេះអ្នកគួរតែធ្វើអារម្មណ៍ឲ្យល្អ ព្រោះការនិយាយពេលមានអារម្មណ៍បែនេះអាចប៉ះពាល់ដល់ការគិតវិជ្ជមាន ធ្វើឲ្យជីវិតរីករាយសម្រាប់ទារក។

អាស្រ័យហេតុនេះ ឪពុកម្តាយគួរតែជំរុញការអភិវឌ្ឍការយល់ដឹងរបស់ទារក ដោយការនិយាយជាមួយពួកគេតាំងពីនៅក្នុងផ្ទៃ រហូតដល់ពេលចាប់កំណើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here