ចាប់តាំពីពេលកើតរហូតដល់អាយុ១ខែ ទារកត្រូវសម្របខ្លួនជាមួយនឹងបរិយាកាសខាងក្រៅ ខុសពីនៅក្នុងផ្ទៃម្តាយ។ រាងកាយត្រូវបានផ្លាស់ប្តូរដើម្បីរស់ និងលូតលាស់ទៅតាមអាយុ ដូច្នេះអំឡុងពេលនេះឪពុកម្តាយគួរតែយកចិត្តទុកឲ្យបានបានច្រើន រហូតដល់ទារកស៊ាំជាមួយនឹងបរិស្ថានថ្មី។
ការថែទាំទារកទើបនឹងកើត គឺជារឿងស្មុគស្មាញ និងពិបាកបំផុត ដូច្នេះឪពុកម្តាយគួរតែព្យាយាមយកចិត្តទុកដាក់ឲ្យបានខ្លាំង ដើម្បីជជៀវាងគ្រោះថ្នាក់។
១.មានតំបន់ទន់ៗនៅលើក្បាល
តំបន់ទន់ៗស្ថិតនៅផ្នែកខាងលើនៃថ្ងាស ដែលគេហៅថា បង្ហើយ (fontanelle)។ វាជារឿងធម្មតាទេសម្រាប់ទារកទើបនឹងកើត ប៉ុន្តែនៅពេលអាយុ ២ឆ្នាំ តំបន់នេះនឹងគ្របដណ្តប់ដោយឆ្អឹងលលាដ៍យ៉ាងមាំ។
២.ក្បាលមានរាងសំប៉ែត ឬស្រួច មិនមូលនោះទេ
មូលហេតុដែលធ្វើឲ្យទារកមានក្បាលបែបនេះ គឺដោយសារតែឆ្អឹងលលាដ៍ក្បាលនៅទន់ ហើយនៅពេលសម្រាលវាងាយនឹងរងសម្ពាធ។ ប៉ុន្តែក្រោយពេលកំណើតបាន ១ទៅ២សប្តាហ៍ ក្បាលនឹងចាប់ផ្តើមមានរាងមូលបន្តិចម្តងៗ រហូតដល់ពេញលក្ខណៈ។
៣.សំលេងអាចបង្ហាញពីអារម្មណ៍
ក្នុងការចិញ្ចឹមកូនត្រូវការពេលវេលាច្រើនដើម្បីស្វែងយល់ ជាពិសេសនៅពេលដែលកូនស្រែក អ្នកម្តាយគួរតែសង្កេតមើលសំលេង ដើម្បីដឹងថាពួកគេចង់បានអ្វី។ ការស្រាវជ្រាវបានបង្ហាញថា សំលេងរបស់ទារកត្រូវបានបែងចែកជាច្រើនលក្ខណៈ ពេលខ្លះទារកអាចបញ្ចេញសំលេងនៅពេលពួកគេឈឺពោះ ហើមពោះ ឬឃ្លានជាដើម។
៤.មានស្នាមក្រហម ឬកន្ទួលតូចៗនៅលើមុខ និងដងខ្លួន
នៅលើផ្ទៃមុខ ដៃជើង និងដងខ្លួន ជាធម្មតាមានស្នាមក្រហម ឬកន្ទួលតូចៗ។ វាបណ្តោលមកពីអ័រម៉ូនរបស់អ្នកម្តាយដែលនៅជាប់ជាមួយរាងកាយទារក ទើបបណ្តោលឲ្យកើតមានបញ្ហានេះឡើយ។ តែទោះជាយ៉ាងណា វានឹងបាត់ទៅវិញបន្តិចម្តងៗ រហូតដល់កុមារមានអាយុ៦សប្តាហ៍។
៥.លឺសំលេងតិចៗក៏ទារកភ័យដែរ
ទារកមានត្រចៀវៃល្អណាស់ គ្រាន់តែសំលេងដូចជាក្អក កណ្តាស់ និងការនិយាយ ក៏អាចធ្វើឲ្យទារកភ្ញាក់ពីដំណេកបានដែរ។ ប្រតិកម្មនេះត្រូវបានគេហៅថា ប្រតិកម្មម៉ូរ៉ូន (moro)។ តែប្រតិម្មរហ័សនេះនឹងបាត់ទៅវិញបន្តិចម្តងៗ រហូតដល់ទារកមានអាយុ៣ខែ ទោះមានសំលេងរំខានតិចតួចក៏ពួកគេនៅតែអាចគេងលក់ស្រួល។
៦.ដង្ហើមទារកហាក់ដូចជាមិនធម្មតា
ទារកមានដង្ហើមមិនទៀងទាត់ដូចមនុស្សធំទេ គឺដោយសារតែសាច់ដុំនៅក្នុងប្រព័ន្ធដង្ហើមមិនទាន់បានអភិវឌ្ឍពេញលេញ។ មិនចាំបាច់បារម្ភនោះទេ បញ្ហានឹងល្អប្រសើរឡើងនៅពេលទារកមានអាយុ ៦សប្តាហ៍ ប៉ុន្តែទារកដកដង្ហើមញាប់ខ្លាំង ហើយមានអាការៈដង្ហក់ ត្រូវប្រញាប់បញ្ចូនទៅមន្ទីរពេទ្យភ្លាម។
៧.លាមក
ជាទូទៅទារកដែលមានអាយុ ១ដល់៣ថ្ងៃ ការបញ្ចេញកាកសំណល់តាមធម្មជាតិរបស់ពួកគេមើលទៅស្អិតៗ ហើយពណ៌បៃតងចាស់ ប្រផេះចាស់ ឬខ្មៅ ដែលត្រូវបានចាស់ៗហៅថា (អាចម៍ខ្មាំង)។
បន្ទាប់ពីថ្ងៃទី ៣ ទារកចាប់ផ្តើមមឹមទឹកដោះគោបានច្រើន ហើយលាមករបស់ពួកគេនឹងមានពណ៌លឿងរាវ និងន្ទោរបង់ញឹកញាប់៕