មកដឹងពីគុណសម្បត្តិ និងរបៀបទទួលទានទឹកដូងដែលត្រឹមត្រូវពេលពពោះ

0

ទឹកដូង គឺជាភេសជ្ជៈ​មួយប្រភេទដែលមានរសជាតិផ្អែមត្រជាក់ ហើយអ្នកណាៗក៏ចូលចិត្តទទួលទានដែរ។ ក្រៅពីភេសជ្ជៈដ៏ពេញនិយម ទឹកដូងត្រូវបានគេចាត់ទុកជាឱសថដ៏ល្អបំផុតសម្រាប់សុខភាព ប៉ុន្តែតើស្ត្រីមានផ្ទៃពោះអាចទទួលទានទឹកដូងបានទេ? តើវាផ្តល់ប្រយោជន៍អ្វីខ្លះ?

ទឹកដូង គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកម្តាយដែលកំពុងតែស្វែងរកភេសជ្ជៈដែលមានកាឡូរីទាប ហើយសម្បូរទៅដោយសារធាតុចិញ្ចឹម។ ដូច្នេះប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានទឹកដូងបានទៀតទាត់ អាចជួយបានអត្ថប្រយោជន៍យ៉ាងច្រើនទាំងខ្លួនឯង និងកូនក្នុងផ្ទៃ។

១.ជួយរក្សាបេះដូង បន្សាបជាតិពុលក្នុងពោះវៀន កាត់បន្ថយការទល់លាមកស្ត្រីមានផ្ទៃពោះ។

២.ទឹកដូង មានជាតិកាល់ស្យូមដែលអាចរួមចំណែកពង្រឹងឆ្អឹង និងធ្មេញឲ្យរឹងមាំ។ ជាពិសេសវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យអ្នកម្តាយ និងកូនមានពណ៌ស្បែកស្រស់ថ្លា។

៣.ជួយបំបាត់ភាពអស់កម្លាំង និងការពារការខ្វះជាតិទឹកក្នុងរាងកាយ។

៤.ជួយបំបាត់ការចាល់ជាតិអាស៊ីតពីប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។

៥.ជួយគ្រប់គ្រងទម្ងន់ពេលមានផ្ទៃពោះបានយ៉ាងល្អ ព្រោះទឹកដូង មានកាឡូរីទាប ហេតុនេះនៅពេលដែលទទួលទានវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។

តើគួរទទួលទានទឹកដូងកម្រិតណាទើបគ្រប់គ្រាន់ ហើយទទួលបានប្រយោជន៍ពេញលេញ?

អំឡុងពេលមានផ្ទៃពោះ អ្នកគួរទទួលទានត្រឹម ១កែវក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។ អ្នកត្រូវទទួលទានទឹកដូងថ្មីៗ ហើយទទួលទាននៅពេលព្រឹកទើបរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានច្រើន៕