ជំងឺរលាកច្រមុះ ឬរលាកប្រអប់ភ្នាសរន្ធច្រមុះ ត្រូវបានគេសង្កេតឃើញកើតមានចំពោះកុមារ រួមទាំងទារកតូចៗផងដែរ។ ទោះជាយ៉ាងណាករណីនេះកម្រនឹងកើតឡើងណាស់ គឺមានប្រហែលជា 0,1 ភាគរយនៃអ្នកជំងឺសរុបដែលមានជំងឺនេះ។
រោគសញ្ញានៃជំងឺរលាកច្រមុះមានដូចជា៖ បន្ទាប់ពីការរលាកច្រមុះស្រួចស្រាវមានរយៈពេលជាមធ្យម ៥ទៅ៧ថ្ងៃ កុមារមានជំងឺគ្រុនក្តៅកម្រិតស្រាល ហត់ សំបោរមានពណ៌លឿង បៃតង និងមានក្លិនអាក្រក់។
កុមារមានអារម្មណ៍ថា សំបោរមាននៅក្នុងច្រមុះរហូតដល់បំពង់ក ដូច្នេះពួកគេច្រើនតែជាក្អក ជាពិសេសនៅពេលយប់។ ចំពោះទារក មិនអាចបៅបាន ឬពិបាកក្នុងការបៅ ដោយសារតែការតឹងច្រមុះ ឬហៀរសំបោរ។
កុមារអាចស្រែកយំ គេងស្រម៉ុក គេងមិនស្កប់ស្កល់ ដកដង្ហើមហត់ ភ្នែកមានរង្វង់ខ្មៅ។ ចំពោះក្មេងធំអាចត្អូញត្អែរថាពួកគេឈឺក្បាលខ្លាំង ហើយងាយនឹងងងុយគេង។ ពេលខ្លះក្នុងអំឡុងពេលនៃការរលាកធ្ងន់ធ្ងរ ថ្ពាល់ឡើងហើម ក្រហម ឈឺចាប់។
ដើម្បីបង្ការការរលាកច្រមុះ ឪពុកម្តាយគួរតែយកចិត្តទុកដាក់ចំពោះការថែទាំងកូនជាប្រចាំតាមរយៈការសម្អាតមាត់ និងបំពងក។ តែប្រសិនបើកូនមានរោគសញ្ញាដូចដែលបានបង្ហាញពីខាងលើ ត្រូវប្រញាប់នាំពួកគេទៅជួបគ្រូពេទ្យភ្លាម៕