មានផ្ទៃពោះយូរខែសុដន់ចេះរីកមាឌ គួរចេះប្តូរអាវទ្រនាប់ឲ្យត្រឹមត្រូវ

0
1

ក្នុងអំឡុងពេលមានផ្ទៃពោះ អ័រម៉ូនត្រូវបានផ្លាស់ប្តូរជានិច្ច ដើម្បីគាំទ្រដល់អំប្រ៊ីយ៉ុង។ លទ្ធផលនេះអាចបណ្តោលឲ្យមានការផ្លាស់ប្តូរទាំងរាងកាយខាងក្នុង និងខាងក្រៅ ជាពិសេសសមាមាត្ររបស់អ្នកម្តាយ។ នៅពេលទារកក្នុងផ្ទៃមានអាយុកាន់តែច្រើនខែ មាមាត្ររបស់អ្នកម្តាយក៏កាន់តែរីកធំដែរ។ ឧទាហរណ៍ សុដន់ចាប់ផ្តើមរីកធំដើម្បីរៀបចំការផលិតទឹកដោះ សម្រាប់បំពេញតម្រូវការរបស់ទារកនៅពេលកើតមក ដែលធ្វើឲ្យជះឥទ្ធិពលដោយផ្ទាល់ទៅលើការពាក់អាវទ្រនាប់។ ដូច្នេះ អ្នកម្តាយត្រូវការផ្លាស់ប្តូរអាវទ្រនាប់ញឹកញាប់ ដើម្បីកុំឲ្យមានអារម្មណ៍ទើសទ័ល ឬពិបាក។

ការជ្រើសរើសអាវទ្រនាប់ ដែលសមស្របសម្រាប់អ្នកម្តាយពេលមានផ្ទៃពោះ៖

១.ជ្រើសអាវទ្រនាប់ដែលមានចន្លោះខ្យល់ចេញចូលបានល្អ ហើយសាច់ក្រណាត់ត្រូវធ្វើពីកប្បាលទើបទន់ស្រួលប្រើ។

២.ទិញអាវទ្រនាប់ដែលមានខ្សែវែងបន្តិច ដើម្បីងាយស្រួលក្នុងការបន្ធូរបន្ថយ។

៣.ចំពោះទំហំអាវទ្រនាប់ ត្រូវតែធំជាងទំហំសុដន់ កុំឲ្យចង្អៀតពេកនាំតែពិបាកប្រើ។

៤.ការផ្លាស់ប្តូរទំហំសុដន់ត្រូវបានបែកចែកជា ៣ដំណាក់កាល៖ ដំណាក់កាលទី១នៅចន្លោះសប្តាហ៍ទី ៤ទៅទី១២, ដំណាក់កាលទី២នៅចន្លោះសប្តាហ៍ទី ១៦ទៅទី២៤, ដំណាក់កាលទី៣ នៅចន្លោះសប្តាហ៍ទី ២៨ទៅទី៣៦។ ហេតុនេះអ្នកត្រូវប្តូរអាវទ្រនាប់ឲ្យសមទៅតាមការប្រហែលប្រួលក្នុងដំណាក់កាលនីមួយៗ។

៥.សុំយោបល់ពីអ្នកលក់ ដើម្បីជ្រើសបានអាវទ្រនាប់ដែលមានគុណភាពល្អ និងសមស្របសម្រាប់ពេលមានផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here