ទារកក្នុងផ្ទៃគេងនៅពេលណាខ្លះ ?

0
1

ការដេករបស់ទារកនៅក្នុងផ្ទៃម្ដាយ សភាវៈបរិស្ថាននៅក្នុងផ្ទៃម្ដាយសមរម្យក្នុងការដេកលក់របស់ទារកនៅក្នុងផ្ទៃយ៉ាងក្រៃលែង ព្រោះនៅក្នុងពោះម្ដាយមានទាំងងឹត ស្ងប់ស្ងាត់ កក់ក្ដៅ ហើយនៅពេលអ្នកម្ដាយដើរទៅមក ប្រៀបបានដូចជាការយោលអង្រឹងទៅមកឱ្យកូនគេងលក់ស្រួល ។

-ទារកនៅក្នុងផ្ទៃអាចគេងប្រមាណជា ២០ ម៉ោងក្នុងមួយថ្ងៃ

-កូនរបស់អ្នកម្ដាយអាចនឹងឮសំឡេងបេះដូង សំឡេងកូរពោះ និងសំឡេងនិយាយរបស់អ្នកម្ដាយ ដែលធ្វើឱ្យមានអារម្មណ៍កក់ក្ដៅ។ក្រៅពីនេះទារកមិនមានអារម្មណ៍ឃ្លានឡើយ ព្រោះមានខ្សែផ្ជិតដែលភ្ជាក់ការស្រូបសារជាតិចិញ្ចឹម ដែលជាហេតុផលឱ្យកូនគេងលក់យ៉ាងសប្បាយស្កប់ស្កល់ ។

-ការភ្ញាក់របស់ទារកនៅក្នុងផ្ទៃមិនទៀងពេល ហើយក្រោកនៅក្នុងរយៈពេលខ្លី ។

-អម្លុងពេលគេងលក់របស់ទារកនៅក្នុងផ្ទៃអាចកន្ត្រាក់ធាក់ម្ដាយបាន ព្រោះកូនគេងយល់សុបិន។

-នៅពេលតាំងគភ៌បាន ៧ ខែ ទារកចាប់ផ្ដើមចេះមានសុបិន ។

-នៅអម្លុង ៨ ខែ ទារកគេងលក់បែប non –Rem ឬគេងលក់យ៉ាងស្រណុក ហើយយល់សប្ដិច្រើន។

-ទារកនៅក្នុងផ្ទៃចូលចិត្តគេងនៅពេលយប់ និង ពេលថ្ងៃត្រង់ ព្រោះជាពេលវេលាដែលអ្នកម្ដាយគេងលក់ដែរ នឹងគ្មានកន្លែងឱ្យទារកអាចបង្វែរខ្លួនតាមចិត្តរបស់គេបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here