សំខាន់ខ្លាំងណាស់មែនទេ ទើបអ្នកជំនាញណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំខ្លាញ់ត្រីសមុទ្រ?

0
1

ការបរិភោគបន្លែផ្លែឈើស្រស់ៗ ពិតជាល្អសម្រាប់សុខភាពរបស់អ្នកម្តាយក្នុងពេលមានផ្ទៃពោះ ក៏ប៉ុន្តែការផ្តោតទៅលើអាហារទាំងនេះតែមួយមុខ ទារកមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ។ វាចាំបាច់ក្នុងការទទួលទានអាហារបំប៉នបន្ថែមទៀតដូចជា​ ខ្លាញ់ត្រី ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ទ្រទ្រងរាងកាយ។

ខ្លាញ់ត្រី ដែលគេចម្រាញ់ចេញពីត្រីសមុទ្រដូចជា ត្រីធូណា ត្រីសាម៉ុន ត្រីសាឌីន… មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយមនុស្សមិនអាចបង្កើតបានដោយខ្លួនឯង រួមមាន៖ អាស៊ីតខ្លាញ់ឆ្អែត អូមេហ្គា៣ អាស៊ីតខ្លាញ់ EPA និង DHA។ ទាំងនេះ​ គឺជាអាស៊ីតខ្លាញ់ចាំបាច់សម្រាប់អ្នកម្តាយ ជាពិសេសខ្លាញ់អូមេហ្គា ៣ គួរតែទទួលបានគ្រប់គ្រាន់។

ការទទួលទានខ្លាញ់ត្រី អាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ៖

១.សម្រាប់ស្ត្រីមានផ្ទៃពោះ៖ នៅពេលមានផ្ទៃពោះ ៧សប្តាហ៍ ខ្លាញ់ត្រីគួរតែត្រូវបានប្រើ ២ដងក្នុងមួយសប្តាហ៍ និងបញ្ឈប់ប្រើនៅសប្តាហ៍ទៅ ២៤ទៅ២៨នៃការមានផ្ទៃពោះ។ ការទទួលទានខ្លាញ់ត្រីជាប្រចាំ អាចជួយជំរុញដល់ការលូតលាស់ទារក ជួយបំប៉នប្រព័ន្ធសរសៃប្រសាទ ចក្ខុវិស័យ និងឡើងទម្ងន់បានល្អ។ លើសពីនេះវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការឈឺចាប់ឆ្អឹង និងការរលាក របស់អ្នកម្តាយផងដែរ។ បរិមាណខ្លាញ់អូមេហ្គា៣ ដែលស្ត្រីមានផ្ទៃពោះគួរទទួលបានគ្រប់គ្រាន់ គឺ ០.៣ក្រាមក្នុងមួយថ្ងៃ។

គ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម៖ សម្រាប់អ្នកដែលមានកម្រិតទ្រីគ្លីសេរីដខ្ពស់នៅក្នុងឈាម គួរតែទទួលទានខ្លាញ់ត្រីក្នុងបរិមាណពី ២ទៅ៤ក្រាមក្នុងមួយថ្ងៃ។

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង៖ ដើម្បីកាត់បន្ថយហានិភ័យជំងឺបេះដូងធ្ងន់ធ្ងរ គួរតែទទួលទានខ្លាញ់ត្រី ១ក្រាមក្នុងមួយថ្ងៃ។

បំបាត់ការរលាក៖ ខ្លាញ់ត្រីមានតួនាទីសំខាន់ក្នុងការបំបាត់ការឈឺចាប់ ឬរលាកសន្លាក់រ៉ាំរ៉ៃបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here