បញ្ហារមួលក្រពើ គឺជារោគសញ្ញាទូទៅមួយសម្រាប់ស្ត្រីពេលមានផ្ទៃពោះមួយចំនួនធំ។ គេសង្កេតឃើញថា បញ្ហានេះបានកើតឡើងញឹកញាប់បំផុតក្នុងខែទី ៦ នៃការមានផ្ទៃពោះ ហើយរោគសញ្ញាកាន់តែធ្ងន់ធ្ងរក្រោយពេលសម្រាលកូនបាន ២ខែ។ ជារឿយៗបញ្ហារមួលក្រពើកើតឡើងតំបន់កំភួនជើង ភ្លៅ និងម្រាមជើង ហើយដើម្បីគេចចេញពីភាពឈឺចាប់អ្នកត្រូវដឹងពីវិធីទប់ស្កាត់កុំឲ្យកើតមាន។
ខាងក្រោមនេះ គឺជារបៀបបង្ការកុំឲ្យកើតមានបញ្ហារមួលក្រពើពេលមានផ្ទៃពោះ៖
១. ព្យាយាមបរិភាគអាហារដែលអាចជួយកាត់បន្ថយបញ្ហារមួលក្រពើ តាមរយៈការញ៉ាំអាហារដែលមានជាតិកាល់ស្យូមខ្ពស់ដូចជា បន្លែស្លឹកបៃតងជាដើម។
២. ក្នុងត្រីមាសចុងក្រោយ អ្នកម្តាយគួរតែគេងផ្អៀងទៅខាងឆ្វេង ដើម្បីបង្កើនលំហូរឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយបានល្អ។
៣. ធ្វើការលាតសាច់ដុំ ដោយគេងលើកជើងឆ្លាស់គ្នាឲ្យខ្ពស់ជាងដងខ្លួនរយៈពេល ៣០នាទី មុនគេង។
៤. ផ្លាស់ប្តូរជំហរឲ្យបានញឹកញាប់ ហើយជៀសវាងការអង្គុយ ដើរ ឬឈរយូរៗពេក។
៥. ទម្លាប់ទទួលទានទឹកឲ្យបាន ៦ទៅ ៨កែវក្នុងមួយថ្ងៃ។
អ្នកម្តាយដែលមានបញ្ហារមួលក្រពើ គួរតែព្យាយាមអនុវត្តវិធានការណ៍ទាំងនេះ ដើម្បីបង្ការ និងជៀសវាងការឈឺចាប់ដោយសារតែបញ្ហារមួលក្រពើ៕