ចូរប្រយ័ត្ន! ក្មេងស្រីតូចៗក៏អាចកើតមានជំងឺមហារីកក្រពេញអូវែដែរ

0
1

បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ជំងឺមហារីកក្រពេញអូវែ មិនមែនកើតចំពោះតែមនុស្សស្រីពេញវ័យនោះទេ សូម្បីតែក្មេងស្រីដែលទើបតែមានអាយុ ១២ឆ្នាំ ក៏កើតមានជំងឺនេះដែរ។ ទោះជាយ៉ាងមូលហេតុចម្បងដែលបណ្តោលឲ្យក្មេងស្រីកើតជំងឺមហារីក មិនទាន់រកឃើញច្បាស់លាស់នៅឡើយទេ តែការរស់នៅក្នុងតំបន់ដែលមានបរិស្ថានមិនល្អ និងកត្តាហ្សែន ត្រូវបានគេចាត់ទុកជាកត្តាសំខាន់។

ចំពោះរោគសញ្ញានៃជំងមហារីកក្រពេញអូវែចំពោះក្មេងស្រីតូចៗ ​មានដូចជា៖

  • អស់កម្លាំង
  • បាត់បង់ចំណង់អាហារ
  • នោមច្រើន
  • ខកខានការមករដូវ (ក្មេងមានរដូវចាប់ពីអាយុ ១០ឆ្នាំ)
  • ជាពិសេសពោះចេញតែធំទៅៗដូចអ្នកមានកូន

អ្នកជំនាញបានបន្ថែមទៀតថា ឪពុកម្តាយគួរតែមើលថែទាំងកូនដោយយកចិត្តទុកដាក់ទៅលើសញ្ញាតូចៗមួយចំនួនក្នុងការអភិវឌ្ឍរបស់កូនស្រី ដូចជា ភាពមិនប្រក្រីនៃការមករដូវ ការត្អូញត្អែចំពោះអាងត្រគាក ការអភិវឌ្ឍក្បាលពោះខុសប្រក្រតី… គួរតែទៅរកគ្រូពេទ្យឯកទេសផ្នែកសម្ភព ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់។ ព្រោះការរកឃើញរោគសញ្ញានៃជំងឺមហារីកដំណាក់កាលដំបូង វាងាយស្រួលក្នុងការព្យាបាល ហើយភាគរយជាសះស្បើយមានច្រើ។

របៀបការពារជំងឺមហារីកក្រពេញអូវែចំពោះក្មេងស្រី៖

១.កុំរស់នៅកន្លែងបំពុលបរិស្ថាន ទោះបីវាមិនមែនជាមូលហេតុចម្បងនៃជំងឺមហារីកចំពោះមនុស្សវ័យក្មេង តែវាអាចប៉ះពាល់នៅពេលដែលពួកគេធំពេញវ័យ។

២.ឪពុកម្តាយគួរបញ្ឈប់ការជក់បារី ព្រោះផ្សែងបារីក៏ជាដើមហេតុមួយដែលនាំឲ្យមានជំងឺមហារីកដែរ។

៣.ទម្លាប់ឲ្យកុមារធ្វើលំហាត់ប្រាណទៀងទាត់ រក្សាទម្ងន់ឲ្យបានល្អ និងកំណត់ការស្ថិតនៅក្រោមពន្លឺថ្ងៃ។

៤.បង្កើនរបបអាហារដែលសម្បូរជាតិសរសៃដល់កូន កាត់បន្ថយខ្លាញ់ និងអាហារប្រៃ។

៥.បើអាចនាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមួយចំនួន។ ឧទាហរណ៍ វ៉ាក់សាំងការពារការឆ្លងមេរោគ HPV ដែលជាមូលហេតុនៃជំងឺមហារីកមាត់ស្បូន និងមហារីកផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here