ឈប់ឆ្ងល់ទៅ! អានអត្ថបទនេះអ្នកនឹងដឹងថាតាំងពីបង្កកំណើតដល់គ្រប់ខែ ទារកវិវឌ្ឍយ៉ាងដូចម្តេច?

0
1

ពេលមានផ្ទៃពោះ អ្វីដែលឪពុកម្តាយទាំងឡាយចង់ដឹងមុនគេគឺភេទ បន្ទាប់មកគឺមុខមាត់របស់ទារក តើកាត់ទៅរកឪពុក ឬម្តាយច្រើនជាង? ទាំងអស់នេះមិនអាចដឹងលទ្ធផលភ្លាមៗនោះទេ គឺត្រូវរងចាំពេលវេលាទំរាំតែទារកមានរូបរាងពេញលេញ។ ប៉ុន្តែតើអ្នកដឹងទេថា ទំរាំតែទារកកើតចេញមក តើពួកគេត្រូវឆ្លងកាត់ការអភិវឌ្ឍយ៉ាងណាខ្លះ? ខាងក្រោមនេះគឺជាការពិតដែលអ្នកគ្រប់គ្នាចង់ដឹង៖

ការលូតលាស់នៅក្នុងខែទី១(សប្តាហ៍ទី១ដល់ទី៤)

ក្នុងកំឡុងខែដំបូង បន្ទាប់ពីស៊ុតត្រូវបានរលាយបញ្ចូលគ្នាទាំងស្រុងជាមួយមេជីវិតឈ្មោល វានឹងបង្កើតទៅជាអំប្រ៊ីយ៉ុង។ បន្ទាប់ពីហែលបានបីថ្ងៃ អំប្រ៊ីយ៉ុងនឹងបែងចែកកោសិកាយ៉ាងលឿនតាមបណ្តោយបំពង់ប្រមោយដៃស្បូន ដើម្បីភ្ជាប់ទៅកាន់ជញ្ជាំងស្បូន។ នៅពេលដែលស៊ុតបានផ្សាំយ៉ាងរឹងមាំជាមួយនឹងជញ្ជាំងស្បូន វាត្រូវបានគេចាត់ទុកថា ដំណើរការបង្កកំណើតត្រូវបានបញ្ចប់។

ការលូតលាស់នៅខែទី២ (សប្តាហ៍ទី៥ដល់ទី៨)

បន្ទាប់ពីអំប្រ៊ីយ៉ុង ត្រូវបានផ្សាំជាប់នៅក្នុងជញ្ជាំងស្បូន ការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដំបូងនៃក្បាល មុខ ភ្នែក ដៃ និងជើង ចាប់ផ្តើមបង្កើតឡើង។ ក្នុងអំឡុងពេលនេះផងដែរ កូនរបស់អ្នកបានទទួលសារធាតុចិញ្ចឹមពីថង់លឿង ដែលជួយដឹងជញ្ជូនឈាម និងសារធាតុចិញ្ចឹមទៅកាន់បេះដូង។

នៅសប្តាហ៍ទី៨ ទារកមានប្រវែងប្រហែលជា ១,៦សង់ទីម៉ែត្រ ហើយអ្នកអាចអូកូ មើលឃើញត្រចៀក ត្របកភ្នែក និងច្រមុះ ហើយដៃជើង នៅតែមានការអភិវឌ្ឍបន្ថែមទៀត។

ការលូតលាស់នៅខែទី៣ (សប្តាហ៍ទី៩ដល់ទី១២)

នៅពេលឈានដល់អាយុ ៣ខែ នៃការមានផ្ទៃពោះ អ្នកអាចអេកូមើលឃើញកាន់តែច្បាស់ និងឃើញរូបរាងទារកស្ទើរតែទាំងស្រុង។ ប៉ុន្តែភ្នែកទារកនៅតែបិទ ហើយអវយវៈចាប់ផ្តើមធ្វើចលនាថ្នមៗ។

ការលូតលាស់នៅខែទី៤ (សប្តាហ៍ទី១៣ដល់ទី១៦)

ទារកនៅអាយុ ១៦សប្តាហ៍មានទំហំប្រមាណ ១១,៦សង់ទីម៉ែត្រ ហើយចាប់ផ្តើមមានរោមចិញ្ចីម និងរោមទន់ៗលើរាងកាយ។ សរីរាង្គខាងក្នុងធ្វើការបានល្អ ដូចជាសួតជាដើម។ ទារកចាប់ផ្តើមស្តាប់លឺសំលេង ដូច្នេះការនិយាយ ច្រើន ឬអានសៀវភៅរបស់អ្នកអាចជួយជំរុញដល់ការលូតលាស់ដល់ទារក។

ការលូតលាស់នៅខែទី៥ (សប្តាហ៍ទី១៧ដល់ទី២០)

នៅអាយុ ២០សប្តាហ៍ កូនរបស់អ្នកនឹងមានប្រវែង ២៥,៦សង់ទីម៉ែត្រ ហើយចាប់ផ្តើមរើបំរាល់ខ្លាំង ដែលអ្នកម្តាយអាចរាប់ចំនួននៃការកម្រើករបស់កូនប៉ុន្មានដងក្នុងមួយថ្ងៃបាន។ នៅពេលនេះទារក អាចចេះបៀមមេដៃ ទទួលអារម្មណ៍ រសជាតិ ក្លិន និងសំលេងបានច្បាស់។ ទោះបីជាភ្នែកនៅតែបិទ ប៉ុន្តែទារកនៅតែអាចទទួលអារម្មណ៍តាមរយៈការប៉ះក្បាលពោះថ្នមៗ។

ការលូតលាស់នៅខែទី៦ (សប្តាហ៍ទី២១ដល់ទី២៤)

ចូលដល់ខែទី៦ កូនរបស់អ្នកកំពុងតែលូតលាស់សរីរាង្គខាងក្នុងយ៉ាងរឹងមាំ មិនថាសួត ឬប្រព័ន្ធរំលាយអាហារឡើយ។ ប្រវែងរបស់ទារកអាចកើនដល់ដល់ ៣០សង់ទីម៉ែត្រ សាច់ដុំត្រូវបានបង្កើតឡើងកាន់តែពេញលេញ និងអាចឆ្លើយតបសំលេងដែលពួកគេលឺ។ មិនថាជាតន្ត្រី ឬការនិយាយ ដូច្នេះក្នុងអំឡុងពេលនេះឪពុកម្តាយគួរតែហៅឈ្មោះទារក ស្តាប់ភ្លេង រាំតាមចង្វាក់ភ្លេង ដើម្បីជួយឲ្យកូនអភិវឌ្ឍកាន់តែប្រសើរ។

ការលូតលាស់នៅខែទី៧ (សប្តាហ៍ទី៩២៥ដល់ទី២៨)

នៅពេលមានផ្ទៃពោះឈានដល់ ២៨សប្តាហ៍ កូនរបស់អ្នកនឹងមានទម្ងន់ប្រមាណជា ១.០០០ ទៅ១.២០០ក្រាម និងអាចបើភ្នែកមើលពន្លឺពេលថ្ងៃ។ សរីរាង្គសំខាន់ៗមានមុខងារពេញលេញ ហើយប្រព័ន្ធប្រសាទ និងខួរក្បាលត្រូវបានតភ្ជាប់គ្នា។ សារធាតុសៗដូចជាក្រែម គ្របដណ្តប់ពាសពេញរាងកាយ ដើម្បីផ្តល់ភាពកក់ក្តៅដល់ទារកនៅពេលសម្រាល។

ការលូតលាស់នៅខែទី៨ (សប្តាហ៍ទី២៩ដល់ទី៣២)

អាយុបាន ៣២សប្តាហ៍ ទារកកាន់តែធំពេញស្បូនរបស់អ្នកម្តាយ ហើយក្បាលនឹងដាំចុះក្រោម ដើម្បីត្រៀមខ្លួនសម្រាលឆាប់ៗនេះ។

ការលូតលាស់នៅខែទី៩ (សប្តាហ៍ទី៣៤)

នៅដំណាក់កាលចុងក្រោយនេះ ទារកមានទម្ងន់ និងប្រហែលខុសៗគ្នា អាស្រ័យទៅលើហ្សែនរបស់ឪពុកម្តាយ និងការទទួលទារនរបបអាហារ។ រាងកាយរបស់ទារកនឹងបង្កើតអ័រម៉ូន ដើម្បីរៀបចំដង្ហើមជាលើកដំបូង ហើយក្រែមសៗដែលគ្របដណ្តប់រាងកាយនឹងជួយឲ្យទារកចាប់កំណើតបានស្រួល។ ភាគច្រើនម្តាយផ្តល់កំណើតនៅសប្តាហ៍ទី ៣៩ ទៅ ៤០ ឬក្នុងករណីដែលហួសកាលបរិច្ឆេតកំណត់ វេជ្ជបណ្ឌិតនៃផ្តល់ដំបូលន្មានលើប្រភេទកំណើតដទៃទៀត។

ទាំងអស់នេះហើយ គឺជាការអភិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់ទារកក្នុងរយៈពេល ៩ខែ ទំរាំតែបានបើកភ្នែកមើលឃើញពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here