ឪពុកម្តាយគួរដឹង! អ៊ុលត្រាសោនញឹក មានគ្រោះថ្នាក់ដល់កូនឬទេ?

0
1

ចំពោះស្ត្រីមានផ្ទៃពោះមានវ័យកាន់តែចាស់ ត្រូវការធ្វើអ៊ុលត្រាសោនឲ្យបានញឹកញាប់ ដើម្បីពិនិត្យមើលការលូតលាស់ និងភាពមិនធម្មជាតិរបស់ទារក។ ប៉ុន្តែមានទស្សនៈមួយចំនួនបានបង្ហាញថា ការពិនិត្យពោះញឹកញាប់ពេក អាចជះឥទ្ធិពលដល់ការវិវឌ្ឍរបស់ទារក។

តាមការសិក្សាបានបង្ហាញថា អ៊ុលត្រាសោនញឹកញាប់មិនប៉ះពាល់ដល់ទារកមិនទាន់កើតនោះទេ។ វាមិនបង្កឲ្យមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់ការអភិវឌ្ឍផ្សេងៗទៀត ដោយសារតែអាំងតង់ស៊ីតេរលកសំលេងឆ្លងកាត់ចូលក្នុងខ្លួនមានបរិមាណតិចតួចបំផុត។ លើសពីនេះបន្ទាប់ពីកំណើតគេរកឃើញទៀតថា ការលូតលាស់រាងកាយ ផ្លូវចិត្ត និងខួរក្បាលរបស់ទារកមានលក្ខណៈធម្មតា។

តើការធ្វើអ៊ុលត្រាសោន មានប្រយោជន៍អ្វីខ្លះ?

១.ក្នុងរយៈពេល ៣ខែដំបូង បន្ទាប់ពីមានផ្ទៃពោះ អាចប្រាប់ពីស្ថានភាពរបស់ទារកដែលមិនទាន់កើតយ៉ាងត្រឹមត្រូវ ដូចជាវត្តមាននៃលលាដ៏ក្បាល និងអាយុរបស់ទារក។

២.ក្នុងអំឡុងពេល ៥ទៅ៦ខែ នៃការមានផ្ទៃពោះ ការធ្វើអ៊ុលត្រាសោន អាចឲ្យយើងដឹងពីសរីរាង្គសំខាន់ៗរបស់ទារកដូចជា លលាដ៏ក្បាល ខួរក្បាល អវយវៈ ថ្លើម តម្រងនោម និងស្ថានភាពគ្រោះថ្នាក់ផ្សេងទៀត។

៣.អ៊ុលត្រាសោនជាលក្ខណៈ 3D និង4D អនុញ្ញាតឲ្យអ្នកមើលឃើញទារកកាន់តែច្បាស់។ ជាពិសេសអាចធ្វើរោគវិនិច្ឆ័យដូចជាបបូរមាត់ឆែប និងក្រអូមមាត់ឆែប។

សរុបមក ការធ្វើអ៊ុលត្រាសោនញឹកញាប់មិនបង្កផលប៉ះពាល់អ្វីទេ ផ្ទុយទៅវិញវាអាចជួយឲ្យយើងដឹងពីស្ថានភាពរបស់ទារកល្អ ឬអាក្រក់ ដើម្បីអាចរកវិធីដោះស្រាយបានទាន់ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here