វិធីពិនិត្យមើលភាពរឹងមាំរបស់ទារក ពេលនៅក្នុងផ្ទៃ

0
5

ការជ្រើសអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ គឺជារឿងចាំបាច់បំផុតក្នុងការជំរុញឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ និងការលូតលាស់ប្រកបដោយប្រសិទ្ធភាព។ ក៏ប៉ុន្តែតើយើងអាចដឹងថា ទារកនៅក្នុងផ្ទៃមានសុខភាពល្អបានដោយរបៀបណា? អំឡុងពេលមានផ្ទៃពោះ ទាំងម្តាយ និងកូនងាយប្រឈមនឹងបញ្ហាគ្រប់ពេល ប្រសិនបើគ្មានការយកចិត្តទុកដាក់ទេនោះ។ ដូច្នេះអ្នកម្តាយអាចពិនិត្យមើលសុខភាពរបស់ទារកដូចខាងក្រោម៖

១.តាមដានទម្ងន់អ្នកម្តាយរាល់សប្តាហ៍

ក្នុងរយៈពេលត្រីមាសដំបូង និងត្រីមាសចុងក្រោយទម្ងន់របស់អ្នកម្តាយមិនសូវកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែអំឡុងពេលត្រីមាសទី២ ជាមធ្យមក្នុងមួយសប្តាហ៍ទម្ងន់របស់អ្នកម្តាយអាចកើនពីកន្លះគីឡូ ទៅ១គីឡូ វាអាស្រ័យទៅតាមតម្រូវការសារធាតុចិញ្ចឹម។

២.ការវាស់ទំហំស្បូន និងទំហំពោះ

ចំពោះទារកដែលមានការលូតលាស់មានសុខភាពល្អអំឡុងពេលមានគភ៌ ចាប់ពី ១៨ទៅ ៣៤សប្តាហ៍ ស្បូនត្រូវបានរីកធំឡើង។ ជាទូទៅទារកមានអាយុ ៥ខែ កំពូលក្បាលពោះនិងស្ថិតនៅតំបន់ផ្ចិត ដោយសង្កេតមើលក្បាលពោះដែលកំពុងលូតលាស់ជាលំដាប់រាល់ខែ ទំហំពោះនឹងកើនឡើងប្រមាណ ៤សង់ទីម៉ែត្រ។

៣.អ៊ុលត្រាសោន

អ៊ុលត្រាសសោន គឺជាការប្រើប្រាស់ឧបករណ៍ប្រេកង់ខ្ពស់។ ការប្រើប្រាស់វិធីសាស្ត្រនេះធ្វើឲ្យអ្នកម្តាយដឹងពីការលូតលាស់ ការផ្លាស់ប្តូរសរីរាង្គដូចជា មុខ ដៃ ជើង បរិមាណទឹកភ្លោះ រួមទាំងការពិនិត្យសុខភាព ចំពោះហានិភ័យនៃជំងឺមិនប្រក្រតីនៃក្រូម៉ូសូមជាដើម។

៤.ការធ្វើតេស្ត DNA

វិធីសាស្ត្រនេះអាចឲ្យអ្នកម្តាយដឹងថា កូនមានហានិភ័យក្នុងការវិវត្តទៅជាជំងឺក្រូម៉ូសូម ឬមានភាពមិនប្រក្រតីដូចជាជំងឺ Down ជាដើម។

៥.ចង្វាក់បេះដូង

នៅសប្តាហ៍ទី ២៨ នៃការមានផ្ទៃពោះអ្នកអាចវាស់ចង្វាក់បេះដូងរបស់ទារក។ ប្រសិនបើទារកលូតលាស់ខុសប្រក្រតី ឬកង្វះអុកស៊ីសែន បេះដូងនឹងលោតញាប់។

៦.ចលនារបស់ទារក

នៅចន្លោះសប្តាហ៍ទី ១៦ទៅ ២០ អ្នកអាចសង្កេតឃើញការកម្រើករបស់ទារក ជាពិសេសនៅសប្តាហ៍ទី ៣២ ឬច្រើនជាងនេះទារកមានការកម្រើកកាន់តែខ្លាំង។ ប្រសិនបើមានហានិភ័យកើតឡើងទារកនឹងឈប់កម្រើក ឬមិនម្រើកពីចន្លោះ ១២ ទៅ ៤៨ម៉ោង មានន័យថាទារកស្លាប់ហើយ។

ការពិនិត្យតាមដានមើលសុខភាពរបស់ទារកមិនទាន់កើត ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះអ្នកគួរតែធ្វើតាមវិធីសាស្ត្រដូចខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here