តិចនិចខ្លះៗ ជួយឲ្យអ្នកយកកូនប្រុសបានដូចបំណង

0
1

ការយកកូនប្រុស ពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រួសារមួយចំនួន ក្នុងគោលបំណងបន្តពូជពង្ស ទទួលមរតកដូនតា ឬជាតម្រូវការផ្ទាល់ខ្លួនរបស់ឪពុកម្តាយ។

ការកំណត់ភេទរបស់ទារកត្រូវការអនុវត្តតាមពីរវិធី៖ ការកំណត់តាមធម្មជាតិ និងការកំណត់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រ។

ការកំណត់ភេទដោយវិធីធម្មជាតិ

ឪពុកម្តាយត្រូវដឹងព័ត៌មានលម្អិតនៃការមានផ្ទៃពោះ ឬក្រូម៉ូសូមភេទ ដើម្បីទទួលបានកូនស្រី ឬប្រុស។ សម្រាប់គ្រួសារដែលចង់បានកូនប្រុស ក្រូម៉ូសូម Y របស់ឪពុកត្រូវតែតូច មានលចនាលឿន រហ័សរហួន អាចរស់នៅក្នុងស្ថានភាពអាល់កាឡាំងបានល្អ ហើយមិនងាយស្លាប់។

១.ថ្ងៃដែលត្រូវរួមភេទ

វិធីសាស្ត្រនេះមាប្រសិទ្ធភាពសម្រាប់ស្ត្រីដែលមានរដូវធម្មតា។ អ្នកត្រូវរួមភេទមុនការបញ្ចេញអូវុល ១ថ្ងៃ ឬក្រោយការបញ្ចេញពងអូវុលបាន ២ថ្ងៃ។ ដោយសារតែពេលវេលាទាំងនេះ ទ្វារមាសមានអាល់កាល់ឡាំងខ្ពស់ ក្រូម៉ូសូម Y មានឱកាសរស់រាន្តមានជីវិតខ្ពស់។

២.ទុកគម្លាតនៃការរួមភេទ

ការរួមភេទ គឺជាកត្តាមួយផ្សេងទៀត ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើការកំណត់ភេទរបស់ទារក។ សម្រាប់គូស្វាមី ដែលចង់បានកូនប្រុស គួររក្សាគម្លាតក្នុងការរួមភេទ ដើម្បីបង្កើនបរិមាណ និងប្រសិទ្ធិភាពនៃក្រូម៉ូសូម Y។

៣.ប្រយ័ត្នសីតុណ្ហភាពអាអូនតូច

កុំងូតទឹកក្តៅ ឬស្លៀកខោរឹបណែនពេក ព្រោះវាអាចបង្កឲ្យមានសីតុណ្ហភាពខ្ពស់ ធ្វើឲ្យប៉ះពាល់ដល់បរិមាណមេជីវិតឈ្មោលចំពោះបុរស។ ប្រសិនបើសីតុណ្ហភាពត្រឹមត្រូវ វានឹងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញមេជីវិត និងបង្កើនមេជីវិត។

៤.ការថែទាំងសុខភាព

ឪពុកត្រូវថែសុខភាពឲ្យបានល្អ ដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ព្យាយាមទទួលទានអាហារដែលមានផាសុខភាព ដើម្បីពង្រឹងដល់មេជីវិតឈ្មោល។ ម្យ៉ាងវិញទៀតកុំជក់បារី ឬផឹកស្រាឲ្យសោះ បើរាងកាយខ្សោយ មេជីវិតឈ្មោល X មានទំហំធំ ធ្វើឲ្យអ្នកមិនងាយទទួលបានកូនប្រុសឡើយ។

ចំពោះអ្នកម្តាយក៏គួរតែរក្សាសុខភាពដូចជាឪពុកដែរ ប៉ុន្តែអ្នកគួរតែជ្រើសអាហារដែលមានប្រយោជន៍ដូចជា អាហារដែលមានជាតិប្រៃ សូដ្យូម និងប៉ូតាស្យូមខ្ពស់។

ការកំណត់ភេទរបស់ទារកតាមរយៈបច្ចេកវិទ្យាវេជ្ជសាស្ត្រ

ឪពុកម្តាយគួរពិគ្រោះជាមួយអ្នកជំនាញ អំពីបញ្ហាយកកូន និងរៀបចំផែនការមានផ្ទៃពោះ ដោយកំណត់ភេទរបស់ទារកតាមរយៈបច្ចេកវិទ្យាសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here