តាមរយៈការសិក្សាជាលក្ខណៈគ្រួសារមួយ ដែលបានសាកល្បងដោយប្រើទឹកស្ពៃក្តោបពណ៌ស្វាយ ដើម្បីពិនិត្យមើលភេទទារកក្នុងផ្ទៃ រកឃើញថា មានប្រសិទ្ធភាពរហូតដល់ ៧០ភាគរយ។ ភាពត្រឹមត្រូវនេះមានកម្រិតទាបជាងអ៊ុលត្រាសោន ដែលប្រាប់ពីភេទរបស់ទារកច្បាស់ ប៉ុន្តែត្រូវរងចាំរហូតដល់ ១៦សប្តាហ៍សិន។
ស្ពៃក្តោបពណ៌ស្វាយ មានផ្ទុកសារធាតុដែលមានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ ដូចជា៖ ជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ រំញោចប្រព័ន្ធឈាមរត់ រារាំងដល់ការលូតលាស់កោសិកាមហារីក…ជាដើម។
លក្ខណៈពិសេសមួយទៀតនៃស្ពៃក្តោបពណ៌ស្វាយ គឺវាត្រូវបានគេប្រើដើម្បីធ្វើតេស្តរកមើលភេទរបស់ទារក ព្រោះវាមានផ្ទុកជាតិអាស៊ីត anthocyanin ជាសារធាតុពណ៌នៅក្នុងរុក្ខជាតិ ដើម្បីធ្វើឲ្យមានពណ៌ស្វាយ ឬខៀវ។ ដោយគោលការណ៍នៃសារធាតុនេះ មានប្រតិកម្មជាមួយមូលដ្ឋានអាស៊ីតនៅក្នុងទឹកនោមរបស់អ្នកម្តាយមានផ្ទៃពោះ ហើយពណ៌ដែលទទួលបានដោយការផ្លាស់ប្តូរ គឺជាលទ្ធផលចុងក្រោយ។
របៀបធ្វើតេស្តជាមួយស្ពៃក្តោបពណ៌ស្វាយ៖
១.អ្នកត្រូវហាន់ស្ពៃក្តោបពណ៌ស្វាយជាចំណិតតូចៗ(មួយក្តោបតូច)។
២.ដាក់ដាំទឹកឲ្យពុះ បន្ថែមស្ពៃក្តោបពណ៌ស្វាយចូល ហើយទុករយៈពេល ៥នាទី។
៣.ទឹកនៅក្នុងឆ្នាំអាចមានពណ៌ខៀវ ឬពណ៌ស្វាយ ហើយត្រូវលើកទុកមួយឡែកសិន។
៤.ចាក់ទឹកស្ពៃក្តោបពណ៌ស្វាយចូលទៅក្នុងកែវមួយ រួចចាក់ទឹកនោមរបស់អ្នកមានផ្ទៃពោះចូលតាមក្រោយ។
៥.ប្រសិនបើទារកមានភេទស្រី ទឹកស្ពៃក្តោបពណ៌ស្វាយ មិនផ្លាស់ប្តូរពណ៌គឺនៅដដែល(ខៀវ ឬស្វាយ)។
៦.ប្រសិនបើទារកមានភេទប្រុស ទឹកស្ពៃក្តោបពណ៌ស្វាយ មានការផ្លាស់ប្តូរពណ៌ពីខៀវ ឬស្វាយ ទៅជាស្វាយស្រាល ពណ៌ផ្តាឈូក ក្រហម ឬពណ៌ស្រាក្រហម។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេសដោយខ្លួនឯងនេះមានប្រសិទ្ធភាពមិនដល់មួយរយភាគរយនោះទេ តែស្ត្រីមានផ្ទៃពោះអាចសាកល្បងបាន បើមិនចង់ចាំយូរក្នុងការអេកូ៕