តិចអត់ដឹង! ទងសុកមានមុខងារសំខាន់អ្វីខ្លះចំពោះទារក?

0
1

ទងសុក ជាសរីរាង្គដែលត្រូវបានផ្សាំនៅក្នុងស្បូនរបស់អ្នកម្តាយ តភ្ជាប់ទៅនឹងតំបន់ទងផ្ចិតរបស់ទារក។ ទងសុកត្រូវបានបង្កើតឡើងនៅពេលទារកមានអាយុ ៥សប្តាហ៍ ហើយវាជាអ្នកបញ្ចូនសារធាតុចិញ្ចឹមទៅកាន់ទារករយៈពេល ៩ខែពេញ។

ទងសុក មានលក្ខណៈពិសេសមួយចំនួនដូចជា៖ វាមានរាងជាបំពង់មូលវែង ដែលអាចការពារទារកពីកង្វះអាហារូបត្ថម្ភ ឈាម និងអុកស៊ីសែន, មានអង្កត់ផ្ចិត ១ទៅ២សង់ទីម៉ែត្រ, ប្រវែងជាមធ្យមគឺ ៥០សង់ទីម៉ែត្រ, មានផ្ទុកឈាមប្រហែលជា ១២៥មីលីលីត្រ(ក្នុងមួយគីឡូ)។

មុខងារនៃទងសុក

១.ដោយសារតែទារកត្រូវការសារធាតុចិញ្ចឹម អុកស៊ីសែនចាំបាច់ណាស់ ដូច្នេះទងសុក អាចបំពេញតម្រូវការទារកបាន ហើយវាក៏ជាផ្លូវបញ្ចេញកាកសំណល់ពីទារកមកវិញផងដែរ។

២.ដើរតួនាទីសំខាន់ក្នុងការការពារ និងជួយសម្រួលដល់សីតុណ្ហភាពសម្រាប់សរសៃឈាមនៅខាងក្នុងទងសុក។

៣.ឈាមនៅខាងក្នុងទងសុក អាចធ្វើរោគវិនិច្ឆ័យដឹងពីស្ថានភាពគ្រោះថ្នាក់របស់ទារក។ ជាពិសេសសម្រាប់អ្នកម្តាយដែលកំពុងតែមានជំងឺទាក់ទងទៅនឹងឈាម។

ទោះជាយ៉ាងណាមានរឿង២ចំណុចដែលស្ត្រីមានផ្ទៃពោះគួរតែប្រុងប្រយ័ត្នចំពោះទងសុក៖

១.ទងសុកវែងពេក៖ ទារកមានការអភិវឌ្ឍឥតឈប់ឈរ ដូច្នេះហានិភ័យដែលកើតមាន គឺទារកអាចខ្វះអុកស៊ីសែន រហូតដល់ទីបំផុតអាចមានការស្លាប់(តែករណីកម្រណាស់)។ អ្នកគួរតែពិនិត្យពោះឲ្យបានទៀងទាត់ ជាពិសេសអ្នកម្តាយដែលមានហានិភ័យដូចជា៖ មានកូនភ្លោះ មានបរិមាណទឹកភ្លោះច្រើនជ្រុល ទារកធំពេក។

២.ទងសុករមួលចង់ជាប់គ្នា៖ នេះអាចបណ្តោមកពីទងសុកវែងពេកធ្វើឲ្យរមួលចង់ជាប់គ្នានៅពេលដែលទារកមានចលនាខ្លាំង។ នៅពេលដែលការចង់កាន់តែតឹងណែន សារធាតុចិញ្ចឹម ឈាម អុកស៊ីសែន មិនអាចឆ្លងកាត់ទងសុកបានទេ។ ដូច្នេះមូលហេតុនៃការស្លាប់ចំពោះទារកអាចកើតមានឡើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here