ស្ត្រីភាគច្រើនគិតថា នៅពេលមានផ្ទៃពោះចាំបាច់ត្រូវញ៉ាំទ្វេដង ដើម្បីផ្តល់អាហារដល់មនុស្សពីរនាក់ ដូច្នេះចាប់តាំងពីពេលមានផ្ទៃពោះ អ្នកម្តាយខំប្រឹងញ៉ាំ និងផឹក ព្រោះសង្ឈឹមថា កូនរបស់ពួកគេអាចរឹងមាំ និងមានសុខភាពល្អ។ ទោះជាយ៉ាងណា នេះជាទស្សនៈខុសទាំងស្រុង ព្រោះក្នុងដំណាក់កាលនីមួយៗទារកត្រូវការសារធាតុចិញ្ចឹមខុសៗគ្នា ដើម្បីអភិវឌ្ឍឲ្យបានល្អប្រសើរ។
ម្យ៉ាងទៀតអ្នកត្រូវចាំថាការញ៉ាំច្រើនធ្វើឲ្យឡើងទម្ងន់ ហើយការឡើងទម្ងន់លឿនពេកអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែធ្វើឲ្យអ្នកម្តាយបាត់បង់ទំនុកចិត្តលើរូបរាងខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ជាច្រើនដូចជាធាត់ ទឹកនោមផ្អែមទៀតផង។
ជំនួសឲ្យការត្រួតពិនិត្យបរិមាណអាហារច្រើនហួសប្រមាណ អ្នកម្តាយត្រូវផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ជាមួយអាហារបំប៉នផ្សេងៗគ្នា។ ការបំពេញបន្ថែមអាហារបំប៉នដែលមានផាសុខភាពបានច្រើន អាចធានាអាហារូបត្ថម្ភទាំង និងកូន ហើយមិនបណ្តោលឲ្យអ្នកមានលើសទម្ងន់ខ្លាំងពេកទេ។
ទាំងនេះជាអាហារមួយចំនួនដែលអាចជួយឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ ហើយមិនបង្កឲ្យអ្នកម្តាយធាត់ផងដែរ៖
១.ផ្លែប៊ឺរ
ផ្លែឈើមួយប្រភេទនេះ មិនអាចខ្វះបាននៅក្នុងរបបអាហាររបស់ស្ត្រីមានផ្ទៃពោះឡើយ ហើយត្រូវបានណែនាំដោយអ្នកជំនាញថែមទៀត។ ផ្លែប៊ឺរ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ខ្ពស់ណាស់ ដូច្នេះវាបានក្លាយជាកំពូលផ្លែឈើដែលជួយឲ្យខួរក្បាលកូនមានភាពឆ្លាតវៃ។ បើសិនជាអាច អ្នកម្តាយគួរតែញ៉ាំផ្លែប៊ឺរស្រស់ៗ តែមិនគួរលាយជាមួយទឹកដោះគោ ឬស្ករនោះទេ ព្រោះជាតិផ្អែម អាចធ្វើឲ្យអ្នកម្តាយឡើងទម្ងន់ខ្លាំង។
២.ផ្លែប៉ោម
ផ្លែប៉ោម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ ដែលល្អបំផុតសម្រាប់សុខភាពកូន ព្រមទាំងកាត់បន្ថយនៃការទល់លាមករបស់អ្នកម្តាយផងដែរ។ ផ្លែប៉ោម ក៏ត្រូវបានអ្នកជំនាញ ណែនាំឲ្យបន្ថែមទៅក្នុងរបបអាហាររបស់ស្ត្រីមានផ្ទៃពោះ ដើម្បីឲ្យមានស្ថេរភាពឡើងទម្ងន់។
៣.ផ្លែវ៉ាល់ណាត់
នៅពេលដែលយើងនិយាយអំពីរបបអាហារពេលមានផ្ទៃពោះដែលមានសុខភាពល្អ ផ្លែវ៉ាល់ណាត់ គឺជាអ្វីដែលមិនអាចខ្វះបាន។ វ៉ាល់ណាត់ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានប្រយោជន៍សម្រាប់ការអភិវវឌ្ឍខួរក្បាលរបស់ទារក។
៤.ផ្លែអាល់ម៉ុង
គ្រាប់អាល់ម៉ុង មានផ្ទុកវីតាមីន E ប្រូតេអ៊ីន សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ការអភិវឌ្ឍឆ្អឹងរបស់ទារក ដោយមិនធ្វើឲ្យអ្នកម្តាយឡើងទម្ងន់ឡើយ។ គ្រាប់អាល់ម៉ុង ត្រូវបានគេចាត់ទុកជាអាហារដំបូង និងសំខាន់បំផុត នៅក្នុងរបបអាហារជាប្រចាំរបស់ស្ត្រីមានផ្ទៃពោះ។
ក្រៅពីផ្លែឈើទាំង៤ប្រភេទនេះ ត្រី ស៊ុត បន្លែពណ៌បៃតង សណ្តែក ទឹកដោះគោ ដំឡូងជ្វា ក៏ជាអាហារដែលចាំបាច់ និងមានផាសុខភាពសម្រាប់កូនក្នុងផ្ទៃផងដែរ៕