មើលលក្ខណៈទាំងនេះ អាចព្យាករណ៍ដឹងថាទារកក្នុងផ្ទៃជាកូនប្រុស ឬស្រី

0
1

បន្ទាប់ពីមានផ្ទៃពោះភ្លាម រឿងមួយដែលឪពុកម្តាយចង់ដឹងជាងគេ គឺទារកក្នុងផ្ទៃប្រុស ឬក៏ស្រី។ ជាធម្មតាយើងអាចដឹងភេទរបស់ទារកច្បាស់លាស់ លុះត្រាតែការពពោះមានអាយុប្រហែលជា ៥ខែ តាមរយៈការអេកូ។ ក៏ប៉ុន្តែក្រៅពីវិធីសាស្ត្របែបវេជ្ជសាស្ត្រមួយនេះ នៅមានវិធីសាស្ត្រមួយចំនួនទៀត ក៏អាចឲ្យយើងព្យាករណ៍ដឹងពីភេទរបស់ទារកផងដែរ។

ចង្វាក់បេះដូង​៖ ឪពុកម្តាយអាចស្នើរឲ្យគ្រូពេទ្យពិនិត្យមើលចង្វាក់បេះដូង ប្រសិនបើចង្វាក់បេះដូងដើរលើសពី ១៤០ដងក្នុងមួយនាទី បញ្ជាក់ថា ទារកក្នុងផ្ទៃជាកូនស្រី។ ប៉ុន្តែប្រសិនបើចង្វាក់បេះដូងតិចជាង ១៤០ដងក្នុងមួយនាទី គឺជាកូនប្រុស។

ការបរិភោគ៖ ប្រសិនបើអំឡុងពេលពពោះអ្នកម្តាយចូលចិត្តញ៉ាំរបស់ផ្អែមដូចជា ការ៉េម ឱកាសមានកូនស្រីច្រើន ប៉ុន្តែបើអ្នកម្តាយចូលចិត្តញ៉ាំប្រៃ ឬជូរ ឱកាសមានកូនប្រុសច្រើនជាង។

លក្ខណៈនៃក្បាលពោះ៖ ចំពោះអ្នកម្តាយដែលមានក្បាលពោះរាងវែងបញ្ឈរត្រង់ ភាគច្រើនគឺជាកូនប្រុស តែប្រសិនបើក្បាលពោះមានរាងមូលភាគរយកូនស្រីមានច្រើនជាង។

អាការៈចាញ់នៅពេលព្រឹក៖ តាមបទពិសោធន៍របស់អ្នកម្តាយភាគជាច្រើនបានបង្ហាញថា ពេលមានផ្ទៃពោះកូនស្រី គឺមានអាការៈចាញ់នៅពេលព្រឹកខ្លាំងជាងកូនប្រុស។

ការប្រែប្រួលទំហំសុដន់៖ ទំហំសុដន់ក៏អាចបង្ហាញពីភេទរបស់ទារកក្នុងផ្ទៃដែរ ពោលគឺម្តាយមានអារម្មណ៍ថាទំហំសុដន់ធំជាងមុនច្រើន មានឱកាសទទួលបានកូនស្រី ប៉ុន្តែប្រសិនបើអ្នកម្តាយមិនមានអារម្មណ៍ផ្លាស់ប្តូរទំហំសុដន់មានឱកាសមានកូនប្រុស។

ស្បែក សក់ និងក្រចក៖ អ្នកម្តាយដែលមានស្បែកភ្លឺរលោង សក់វែងមើលទៅមានសុខភាពល្អ បង្ហាញថាកំពុងតែមានកូនប្រុស។ ប៉ុន្តៃសម្រាប់អ្នកម្តាយដែលមានស្បែកស្រអាប់ ស្ងួត និងមើលទៅអាក្រក់ មានឱកាសទទួលបានកូនស្រី។

ទឹកនោម៖ ការពិនិត្យមើលទឹកនោម ក៏ជាវិធីសាស្ត្រក្នុងការទស្សន៍ទាយពីភេទរបស់កូនក្នុងផ្ទៃផងដែរ។ ក្នុងនោះទឹកនោមដែលមានពណ៌លឿងច្បាស់ អ្នកនឹងមានឱកាសទទួលបានកូនស្រី ប៉ុន្តែប្រសិនបើទឹកនោមមានពណ៌លឿងល្អក់ នោះបញ្ជាក់ថាជាកូនស្រី។

ប្រសិនបើអ្នកមានផ្ទៃពោះមែន សូមសាកសង្កេតមើលលក្ខណៈមួយចំនួនដូចដែលបានបង្ហាញពីខាងលើនេះ អ្នកនឹងអាចព្យាករណ៍ដឹងថា ទារកក្នុងផ្ទៃជាកូនប្រុសឬកូនស្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here