លើកមុន Babayandmom ធ្លាប់ធ្វើការបង្ហាញពីមូលហេតុដែលបណ្តោលឲ្យកូនស្លាប់ក្នុងផ្ទៃរួចម្តងហើយ ប៉ុន្តែថ្ងៃនេះយើងសូមបង្ហាញពីរបៀបបង្ហារកុំឲ្យកូនស្លាប់ក្នុងផ្ទៃវិញម្តង។ តើគួរធ្វើយ៉ាងណាខ្លះទៅ? ដូច្នេះ បើចង់ដឹងសូមតាមដានទាំងអស់គ្នា។
១.ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានអាហារណាដែលមានផ្ទុកសារធាតុហ្វូលិក (Folic) ជាប្រចាំ យ៉ាងតិចបំផុត ៤០០មីលីក្រាម ទើបគ្រប់គ្រាន់ក្នុងការថែរក្សាទារកឲ្យមានសុខភាពល្អ។
២.ចាំបាច់បំផុតត្រូវទទួលទានអាហារដែលមានតុល្យភាព គួរផ្សំជាមួយនឹងទម្លាប់រស់នៅឲ្យមានអនាម័យល្អ។
៣.ជៀសចេញឲ្យឆ្ងាយពី បារី ស្រា និងថ្នាំដែលមានឥទ្ធិពលអវិជ្ជមានដល់ទារកក្នុងផ្ទៃ។
៤.ការរក្សាទម្ងន់ក៏មានសារៈសំខាន់ចំពោះទារកផងដែរ ប្រសិនបើអ្នកចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងមានសុវត្ថិភាពរហូតដល់កើត។
៥.ជៀសវាងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ផ្សេងៗ បើគ្មានវេជ្ជបញ្ជា ដើម្បីថែរក្សាចំនួនក្រូម៉ូសូមឲ្យមានស្ថិរភាព ទើបអាចបង្ការទារកមិនឲ្យស្លាប់ក្នុងផ្ទៃបាន៕
ក្រោយពេលរលូត តើពេលណាទើបអាចយកកូនម្តងទៀត?
ការរលូតកូន គឺជារឿងដ៏គួរឲ្យស្តាកស្តាយបំផុតនៅក្នុងឆាកជីវិតរបស់មនស្សស្រី ហើយជួនកាលដោយសារតែក្តីអាណិត និងស្រឡាញ់ បានធ្វើឲ្យស្ត្រីមួយចំនួនគិតរហូតកើតជំងឺធ្លាក់ទឹកចិត្ត ឬសរសៃប្រសាទក៏មានដែរ។
បើយោងតាមស្ថិតិ បានបង្ហាញថា ស្ត្រីមានផ្ទៃពោះ អាចប្រឈមនឹងការរលូតកូន ១០ ទៅ ២៥ភាគរយនៅក្នុងត្រីមាសដំបូង ហើយអត្រានេះកើនឡើងចំនួន ៥ភាគរយចំពោះស្ត្រីដែលពរពោះក្នុងវ័យ ៣៥ឆ្នាំឡើងទៅ។ ជាពិសេស មនុស្សស្រីដែលមានផ្ទៃពោះនៅវ័យ ៤៥ឆ្នាំ អត្រារលូតកើនឡើងរហូតដល់ ៥០ភាគរយឯណោះ។
មូលហេតុដែលបណ្តោលឲ្យមានបញ្ហារលូត គឺភាពមិនប្រក្រតីនៃក្រូម៉ូសូម បញ្ហាស្បូន បញ្ហាក្រពេញទីរ៉ូអ៊ីត ការឆ្លងមេរោគបាក់តេរី និងទម្លាប់រស់នៅប្រចាំថ្ងៃគ្មានផាសុខភាព។ល។
តើក្រោយពេលរលូតកូនម្តងហើយ ពេលណាទើបអាចចង់មួយទៀត?
អ្នកត្រូវរកចាំយ៉ាងហោចណាស់ ៦ខែ ព្រោះក្នុងរយៈពេលនេះអ្នកអាចមានអារម្មណ៍ធូរស្បើយពីទុកសោក ហើយរាងកាយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការយកកូនម្តងទៀត។ ប៉ុន្តែសម្រាប់ស្ត្រីដែលមានបញ្ហារលូតកូន ដោយសារតែការឆ្លងមេរោគ ត្រូវការពេលវេលាយូរជាងនេះ។
ម្យ៉ាងវិញទៀត ដើម្បីថែរក្សាគភ៌ ឲ្យមានសុខភាពល្អ អ្នកត្រូវ ជៀសវាងទទួលទានគ្រឿងស្រវឹង បារី និងកំណត់ការទទួលទានកាហ្វេត្រឹម ១ពែងក្នុងមួយថ្ងៃបានហើយ។ ក្រៅពីនេះ ស្ត្រីនផ្ទៃពោះត្រូវព្យាយាមធ្វើលំហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍ រួមទាំងទទួលទានអាហារបំប៉នឲ្យបានច្រើន៕