Skip to content

ហារមិនល្អ​ ដែលអ្នកជំនាញហាមមិនឲ្យស្ត្រីទទួលទានពេលមានផ្ទៃពោះ!

របបអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ក៏ប៉ុន្តែអ្នកម្តាយត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះមានអាហារមួយចំនួនអាចបង្កផលប៉ះពាល់ដល់ការលូតលាស់របស់ទារកមិនទាន់កើត។ មិនថាអ្នកម្តាយញ៉ាំអ្វី ផឹកអ្វី ទទួលបានសារធាតុចិញ្ចឹមអ្វីនោះទេ កូនក្នុងផ្ទៃក៏ទទួលបានដូចគ្នា។ ដូច្នេះអ្នកម្តាយគួរតែជ្រើសរើសអាហារដែលមានផាសុខភាព និងជៀសវាងអាហារដែលបង្កគ្រោះថ្នាក់មួយចំនួន៖

១.អាហារកំប៉ុង៖ អាហារប្រភេទនេះមានផ្ទុកសារធាតុគីមី MSG (ជាសារធាតុរក្សាអាហារទុកឲ្យបានយូរ) និងសូដ្យូមផូស្វរ។ សារធាតុទាំងនេះអាចបង្កគ្រោះថ្នាក់ដល់កូនមិនទាន់កើត ដូច្នេះអ្នកម្តាយគួរតែជៀសវាង។

២.ភេសជ្ជៈមានផ្ទុកជាតិស្ករ និងជាតិកាហ្វេអ៊ីន៖ នៅពេលដែលអ្នកទទួលទានក្នុងបរិមាណច្រើន អាចបណ្តោលឲ្យធាត់ និងមានហានិភ័យកើតជំងឺរលាកក្រពះ។ អ្នកម្តាយគួរតែជៀសវាង ហើយព្យាយាមញ៉ាំផ្លែឈើជំនួសវិញមានប្រយោជន៍ជាង ហើយមិនបង្កគ្រោះថ្នាក់ដល់ទារកមិនទាន់កើត។

៣.គ្រឿងស្រវឹង៖ ភេសជ្ជៈប្រភេទនេះគួរជៀសឲ្យឆ្ងាយ ព្រោះវាជាកត្តាសំខាន់ដែលជះឥទ្ធិពលដល់ការលូតលាស់នៃសរីរាង្គផ្សេងៗក្នុងរាងកាយ រួមទាំងមានឥទ្ធិពលផ្ទាល់ទៅលើទារកមិនទាន់កើត។ ប្រសិនបើអ្នកម្តាយទទួលទានច្រើន អំឡុងពេលទារកទើបតែបង្កកំណើតបានប៉ុន្មានខែដំបូង អាចនាំឲ្យរលូត។

៤.មី៖ ទោះបីជាមីត្រូវបានគេទទួលស្គាល់ជាអាហារដែលពេញនិយម និងមានរសជាតិឆ្ងាញ់ក៏ដោយ ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះមិនសក្តិសមឡើយ។ ព្រោះនៅក្នុងមីកញ្ចប់ ឬមីកំប៉ុង ត្រូវបានគេរកឃើញមានផ្ទុកសារធាតុគីមី MSG ច្រើនលើស ដែលអាចបង្កផលំបាកទាំងម្តាយ និងកូន។

៥.អាហារសម្បូរខ្លាញ់៖ ប្រសិនបើអ្នកម្តាយទទួលទាន អាហារដែលត្រូវបានឆ្លងកាត់ដំណើរការចៀន ឬបំពង ញឹកញាប់វានឹងធ្វើឲ្យអ្នកម្តាយប្រែជាធាត់លើសទម្ងន់។ នៅពេលអ្នកអ្នកកើតជំងឺធាត់ មិនត្រឹមតែខ្លួនឯងនោះទេដែលជួបបញ្ហាសុខភាព សូម្បីតែកូនក្នុងផ្ទៃក៏ត្រូវប្រឈមនឹងបញ្ហាសុខភាពដូចគ្នា។

៦.អាហារហិរ​៖ អ្នកម្តាយដែលទទួលទានអាហារហិរជាប្រចាំ អាចបណ្តោលឲ្យក្រពះមិនស្រួល ឈឺពោះធ្ងន់ធ្ងរ។ គេជឿជាក់ថា អ្នកម្តាយដែលញ៉ាំហិរខ្លាំង អាចបង្កភាពមិនស្រួលសម្រាប់កូន ដោយសារតែភាពហិររបស់អាហារដែលអ្នកម្តាយបរិភោគ អាចប៉ះពាល់ដល់ការលូតលាស់របស់ទារក។

៧.ការហ្វេ៖ ភេសជ្ជៈកាហ្វេ អាចជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ មិនងងុយគេងសម្រាប់មនុស្សដែលចង់ធ្វើការបន្តរហូតដល់យប់ជ្រៅ។ ក៏ប៉ុន្តែសម្រាប់អ្នកម្តាយដែលទទួលទានភេសជ្ជៈនេះ អាចបណ្តោលឲ្យញ័រទ្រូង គេងមិនលក់ ហើយមានហានិភ័យទ្វេរដងនៃការរលូតកូន។

អ្នកម្តាយគួរតែថែរក្សាសុខភាពរបស់ខ្លួន រួមទាំងទារកមិនទាន់កើត ដោយជ្រើសរើសរបបអាហារដែលមានសុខភាពល្អ និងជៀសវាងអាហារមួយចំនួនដូចខាងលើ៕

https://www.herkid.com/view/25817/%e0%b8%ad%e0%b8%b2%e0%b8%ab%e0%b8%b2%e0%b8%a3%e0%b8%95%e0%b9%89%e0%b8%ad%e0%b8%87%e0%b8%ab%e0%b9%89%e0%b8%b2%e0%b8%a1-%e0%b8%97%e0%b8%b5%e0%b9%88%e0%b8%84%e0%b8%b8%e0%b8%93%e0%b9%81%e0%b8%a1/