គួរដឹង! គុណសម្បត្តិនៃអាស៊ីតហ្វូលិក ដែលអ្នកមានផ្ទៃពោះគ្រប់គ្នាខ្វះមិនបាន

0
1

អាស៊ីតហ្វូលិក ត្រូវបានគេទទួលស្គាល់ថា ជាប្រភេទវីតាមីនរលាកក្នុងទឹក ដែលមានមុខងារទទួលខុសត្រូវចំពោះការសំយោគ DNA នៅក្នុងការបញ្ចូនហ្សែន ដើម្បីសំយោគប្រូតេអ៊ីន និងគ្រប់គ្រងការលូតលាស់ រួមទាំងការអភិវឌ្ឍទារកមិនទាន់កើត។

តាមពិតអាស៊ីតហ្វូលិក ត្រូវបានណែនាំឲ្យអ្នកម្តាយប្រើប្រាស់តាំងពីមុនពេលមានផ្ទៃពោះប្រមាណជា ១ទៅ៣ខែមុន ដើម្បីកាត់បន្ថយហហានិភ័យ ការពារពិការភាពសរីរាង្គ និងការរលូតផងដែរ។

អាស៊ីតហ្វូលិកមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយតាំងពីមុនពេលមានផ្ទៃពោះ រហូតដល់ពេលមានផ្ទៃពោះ។ អាស៊ីតប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងបន្លៃបៃតង សណ្តែក និងផ្លែឈើមួយចំនួន។ ប៉ុន្តែវាងាយនឹងរងការបំផ្លាញដោយសារតែកំដៅនៅពេលអ្នកចម្អិន គឺសល់តែ ៥ទៅ ៥០ភាគរយប៉ុណ្ណោះ។

ហេតុនេះហើយអ្នកម្តាយអាចទទួលអាស៊ីតហ្វូលិក ពីបន្លែផ្លែឈើមិនគ្រប់គ្រាន់នោះទេ បើធៀបទៅនឹងអាស៊ីតហ្វូលិក ក្នុងទម្រងជាថ្នាំគ្រាប់។ ដូច្នេះអ្នកម្តាយគួរតែប្រើថ្នាំគ្រាប់វិញ ដើម្បីឲ្យរាងកាយទទួលបានបរិមាណគ្រាប់គ្រាន់។

អ្នកម្តាយដែលទទួលទានអាស៊ីតហ្វូលិក បានគ្រប់គ្រាន់អាចកាត់បន្ថយគ្រាះថ្នាក់មួយចំនួនចំពោះទារកមិនទាន់កើតដូចជា៖ កាត់បន្ថយជំងឺពិការភាពពីកំណើត កាត់បន្ថយហានិភ័យនៃការរលូត កាត់បន្ថយកំណើតមិនគ្រប់ខែ កាត់បន្ថយជំងឺស្លេកស្លាំង(ខ្វះឈាមក្រហម) កាត់បន្ថយអវត្ថមានខួរក្បាល និងលលាដ៏ក្បាល កាត់បន្ថយការវិវឌ្ឍទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក និងរង្វេងស្មារតី…៕

LEAVE A REPLY

Please enter your comment!
Please enter your name here