នៅពេលដែលកូនរបស់អ្នកមានអាការក្តៅខ្លួន តើអ្នកធ្វើអ្វីមុនគេ? បច្ចុប្បន្ននេះអាណាព្យាបាលភាគច្រើនមានការយល់ដឹងអំពីរបៀបថែទាំកុមារបានត្រឹមត្រូវ នៅពេលដែលពួកគេមានអាការក្តៅខ្លួន ក៏ប៉ុន្តែនៅមានមាតាបិតាមួយចំនួននៅមិនទាន់យល់ច្បាស់នៅឡើយ ហើយថែមទាំងធ្វើរឿងខុសឆ្គងទៀតផង។
ជាញឹកញាប់នៅពេលកុមារក្តៅខ្លួន មាតាបិតាខ្លះតែងស្លៀកខោអាវក្រាស់ៗជិតខ្លួន ហើយរុំកន្សែងថែមទៀត ព្រោះខ្លាចកូនរងា។ ប៉ុន្តែគំនិតមួយនេះខុសទាំងស្រុង ព្រោះរាងកាយកុមារមិនអាចទទួលបានខ្យល់ចេញចូលបានគ្រប់គ្រាន់ ហើយបែរជាបង្កឲ្យកំដៅកើនឡើងកាន់តែខ្លាំង។
ដូច្នេះ នៅពេលកុមារមានអាការក្តៅខ្លួន គ្រូពេទ្យបានណែនាំឲ្យអ្នករាល់គ្នាអនុវត្តដូចខាងក្រោម៖
១.ប្រើកន្សែងជ្រលក់ទឹកជូនខ្លួន ហើយដាក់ស្អំនៅលើថ្ងាស់របស់កុមារឲ្យបានញឹកញាប់
២.ឲ្យកុមារផឹកទឹកឲ្យបានច្រើន
៣.នៅក្នុងបន្ទប់ត្រូវរក្សាភាពត្រជាក់ជានិច្ច
៤.កុំស្លៀកសំលៀកបំពាក់ក្រាស់ៗឲ្យកុមារឲ្សោះ ដើម្បីឲ្យរាងកាយទទួលបានភាពត្រជាក់ និងឆាប់ថយកំដៅ៕