ជំងឺមួយប្រភេទក្នុងចំណោមជំងឺជាច្រើនដែលស្ត្រីមានផ្ទៃពោះគ្រប់រូបតែងតែព្រួយបារម្ភ គឺផ្តាសាយ។ ទោះបីវាត្រូវបានគេចាត់ទុកជាជំងឺទូទៅសម្រាប់មនុស្សគ្រប់គ្នាក៏ពិតមែន តែបើកើតឡើងចំពោះស្ត្រីមានផ្ទៃពោះវិញនោះ គឺមិនមែនជារឿងលេងសើចឡើយ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។
ប្រសិនបើស្ត្រីមានផ្ទៃពោះកើតជំងឺផ្តាសាយ តើត្រូវធ្វើដូចម្តេច? តាមពិតមិនមែនគ្មានវិធីដោះស្រាយនោះទេ ប្រសិនបើអ្នកអនុវត្តវិធីទាំងនេះ ជំងឺនឹងឆាប់ធូរស្រាលឡើងវិញ។
១.ក្តៅខ្លួន និងតឹងច្រមុះ៖ ត្រូវគេងឲ្យបានគ្រប់គ្រាន់ ផឹកទឹកឲ្យបានច្រើន រក្សារាងកាយឲ្យមានកម្តៅនិច្ច។ ក្នុងករណីដែលកម្តៅមិនថយចុះ អ្នកអាចប្រើថ្នាំតាមវេជ្ជបញ្ជារ។
២.ក្អក និងកណ្តោស់៖ ត្រូវផឹកទឹកក្តៅឧណ្ឌៗឲ្យបានញឹកញាប់ ឬដាំទឹកខ្ញីផឹក។ ការទទួលទានទឹកខ្ញីអាចកាត់បន្ថយការក្អក និងស្លេសក្នុងបំពង់កបាន។
៣.ឈឺបំពង់ក៖ ផឹកទឹកក្តៅឧណ្ឌៗ ឬប្រើទឹកឃ្មុំលាយជាមួយក្រូចឆ្មារ វានឹងជួយឲ្យអាការៈឈឺបំពង់កឆាប់ធូរស្បើយ។
ការថែរក្សាសុខភាពឲ្យបានល្អអំឡុងពេលមានផ្ទៃពោះ គឺជារឿងសំខាន់បំផុតដែលអ្នកម្តាយគួរតែយកចិត្តទុកដាក់។ ប៉ុន្តែដើម្បីសុវត្ថិភាពអ្នកគួរតែចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ មុនពេលមានផ្ទៃពោះទើបជាការល្អ៕