តើ​អ្នក​ម្តាយ​ដែល​បំបៅ​ដោះ​កូន ហាម​ញ៉ាំ​អ្វី​ខ្លះទៅ?

0
1

ក្នុងអំឡុង​ពេលដែល​អ្ន​ក​ម្តាយចិញ្ចឹម​កូន​ដោយ​ទឹកដោះ​របស់ខ្លួន​នោះ ការទទួល​ទាន​អាហារ​របស់​អ្នក​ម្តាយ​គឺជា​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ជាង​ពេល​ប្រក្រតី ព្រោះ​សារធាតុ​អាហារ​ខ្លះ​អាច​ត្រូវបញ្ជូន​បន្តទៅ​កូនតូច​តាមរយៈ​ទឹកដោះ​ម្តាយ ធ្វើឱ្យ​ទឹកដោះ​របស់​អ្នក​ម្តាយ​មាន​រសជាតិ​ប្រែប្រួល ឬ​អាចធ្វើ​ឱ្យមាន​សារធាតុ​គីមី​ប្រមូល​សន្សំ​នៅក្នុង​រាងកាយ​កូន​បាន ដូច្នេះ យើង​នាំគ្នា​មក​មើលថា តើ​អ្នក​ម្តាយ​ដែល​បំបៅ​ដោះ​កូន ហាម​ញ៉ាំ​អ្វីខ្លះ?។

1 . ឱសថ​បុរាណ​មួយចំនួន ឬ​ថ្នាំចិនសែ​ប្រភេទ​ខ្លះ ស្រាថ្នាំ ជាដើម មិនគួរ​ទទួលទាន​ទេ ព្រោះ​អាចធ្វើឱ្យ​កូន​ហើមពោះ​រាក រករឿង​ច្រើន ឬ​បន្ទោ​បង់ខុស​ប្រក្រតី។

2 . ហាម​ទទួល​ទានវត្ថុ​ជ្រក់ ត្រាំ ឬ​ភេ​ស​ជ្ជះ​ដែលមាន​អាល់កុល ព្រោះ​ជាតិ​អាល់កុល​មាន​ផលប៉ះពាល់​ដល់​ខួរក្បាល​របស់​កូនតូច។

3 . អាហារ​ដែលមាន​រសជាតិ​ហឹរ​ខ្លាំង គួរ​តម​សឹ​ន ព្រោះ​នឹងធ្វើ​ឱ្យ​កូន​បានទទួល​រសជាតិ​ហឹរ​ពី​ទឹកដោះ​ម្តាយ​ដែរ និង​អាចធ្វើឱ្យ​កូនតូច​ឈឺពោះ​បាន តែបើ​អាហារ​ឱសថ​បុរាណ​មួយចំនួន​ដូចជា ស្លឹក​ម្រះព្រៅ ខ្ញី ម្រេច អាច​ទទួលទាន​បាន ព្រោះ​ជា​អាហារ​ដែលមាន​រសជាតិ​ក្តៅ ខុសពី​ម្ទេស។ អាហារ​ឱសថ​បុរាណ​ដែលមាន​រសជាតិ​ក្តៅ​ទាំងនោះ​នៅ​ជួយ​បំប៉ន​ទឹកដោះ​ម្តាយ​ទៀតផង។

4 . បន្លែ​ដែលមាន​ហ្កា​ស​ច្រើន ដូចជា ស្ពៃក្តោប ផ្កា​ខាត់ណា ឬ​បន្លែស្រស់​ប្រភេទ​ខ្លះ គួរ​តម​សឹ​ន ព្រោះ​អាចធ្វើឱ្យ​កូន​ហើមពោះ​បាន ឬ​បើ​ចង់​ញ៉ាំ គួរ​ញ៉ាំ​បន្លែ​ដែល​ឆ្អឹ​ន​ហើយ​ប្រសើរ​ជាង។

5 . ថ្នាំពេទ្យ​មួយចំនួន​ដែលមាន​ផលប៉ះពាល់​ដល់​កូន​តាមរយៈ​ទឹកដោះ​ម្តាយ ដូច្នេះ​បើ​អ្នក​ម្តាយ​កើតមាន​អាការ​ឈឺ​ថ្កាត់​អ្វីមួយ និង​ត្រូវការ​ប្រើប្រាស់​ថ្នាំ ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សឹ​ន​គ្រប់ពេល។

LEAVE A REPLY

Please enter your comment!
Please enter your name here