Skip to content

ចាំបាច់ទេ!! វ៉ាក់សាំង ៣ប្រភេទ អ្នកម្តាយគួរចាក់មុនពេលមានគភ៌

ខណៈកំពុងស្វាគមន៍សមាជិកថ្មី ជាពិសេសអំឡុងពេលមានផ្ទៃពោះរហូតដល់ ៩ខែ អ្នកម្តាយត្រូវព្យាយាមថែរក្សាសុខភាពឲ្យបានល្អ ដើម្បីជៀសឆ្ងាយពីបញ្ហាផ្សេងៗ។ ក៏ប៉ុន្តែក្រៅពីថែរក្សាសុខភាព តើការចាក់វ៉ាក់សាំងបង្ការរោគ មុនពេលមានគភ៌ជារឿងសំខាន់ដែរឬទេ? បើតាមអ្នកជំនាញបានផ្តល់ដំបូលន្មានថា ការចាក់វ៉ាក់សាំងបង្កោររោគ គឺជារឿងដ៏ចាំបាច់មួយដែលអ្នកម្តាយទាំងអស់គួរតែពិចារណា ព្រោះវាអាចជួយការពារជំងឺ និងជួយឲ្យអ្នកម្តាយអស់បារម្ភថា ទារកនឹងមានគ្រោះថ្នាក់។

Pregnant Vaccination. Pregnant Woman In Face Mask Getting Vaccinated in Clinic. Doctor Giving Corona Virus Vaccine Injection Patient. Covid-19 Flu Protection.

ដូច្នេះខាងក្រោមនេះ គឺជាវ៉ាក់សាំង ៣ប្រភេទដែលអ្នកម្តាយគួរតែចាក់មុនពេលមានគភ៌៖

១.វ៉ាក់ផ្តាសាយ

យើងដឹងហើយថា នៅពេលដែលកើតជំងឺផ្តាសាយ វាមិនត្រឹមតែធ្វើឲ្យយើងក្តៅខ្លួន ហៀរសំបោរ និងឈឺក្បាលប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងកណ្តោស់ និងក្អកថែមទៀត។ ប្រសិនបើស្ត្រីមានគភ៌កណ្តាស់ និងក្អកខ្លាំងៗ អាច​ប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

យកល្អប្រសិនបើអ្នកមានគំរោងចង់បានកូន ត្រូវលៃលកចាក់វ៉ាក់សាំងប្រភេទនេះជាមុនសិន ហើយជាទូទៅវាត្រូវបានគេចាក់តែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។

២.ជំងឺរលាកថ្លើមប្រភេទ B

វីរុសរលាកថ្លើម វាអាចឆ្លងតាមរយៈទំនាក់ទំនង និងការរួមភេទ។ ប្រសិនបើមានការឆ្លងវីរុសប្រភេទនេះអំឡុងពេលមានគភ៌ ឬពេលសម្រាល វាអាចបង្កផលអាក្រក់ដល់កុមារបាន។

ទោះជាយ៉ាងណាជំងឺរលាកថ្លើមប្រភេទ B អាចរារាំងមិនឲ្យកើតមានចំពោះទារកបាន ប្រសិនបើអ្នកម្តាយបានចាក់វ៉ាក់សាំងមុនពេលមានគភ៌រួចរាល់ហើយ។

៣.ជំងឺកញ្ជ្រិល

កញ្ជ្រិល វាជាជំងឺប្រភេទស្រាលដែលមានរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិនបើជំងឺនេះឆ្លងទៅទារកដែលទើបតែបង្កកំណើតបាន៣ខែដំបូង វាអាចធ្វើឲ្យពួកគេប្រឈមនឹងជំងឺបេះដូងពីកំណើត ជំងឺភ្នែកឡើងបាយ និងពិការភ្នែករហូតដល់ ៩០ភាគរយ។

ដូច្នេះអ្នកម្តាយក៏គួរតែចាក់វ៉ាក់សាំងមួយប្រភេទនេះ មុនពេលមានគភ៌ដែរ ដើម្បីប្រាដកថា ទារកមានសុវត្ថិភាព៕