អ្វីដែលម៉ាក់ៗមិនគួរញ៉ាំ ពេលបំបៅដោះកូន!

0
357

ក្នុងអំឡុងពេលដែលអ្នកម្តាយចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួននោះ ការទទួលទានអាហាររបស់អ្នកម្តាយគឺជារឿងមួយដែលត្រូវប្រយ័ត្នខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារខ្លះអាចត្រូវបញ្ជូនបន្តទៅកូនតូចតាមរយៈទឹកដោះម្តាយ ធ្វើឱ្យទឹកដោះរបស់អ្នកម្តាយមានរសជាតិប្រែប្រួល ឬអាចធ្វើឱ្យមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយកូនបាន ដូច្នេះ យើងនាំគ្នាមកមើលថា តើអ្នកម្តាយដែលបំបៅដោះកូន ហាមញ៉ាំអ្វីខ្លះ?។

1 . ឱសថបុរាណមួយចំនួន ឬថ្នាំចិនសែប្រភេទខ្លះ ស្រាថ្នាំ ជាដើម មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនហើមពោះរាក រករឿងច្រើន ឬបន្ទោបង់ខុសប្រក្រតី។

2 . ហាមទទួលទានវត្ថុជ្រក់ ត្រាំ ឬភេសជ្ជះដែលមានអាល់កុល ព្រោះជាតិអាល់កុលមានផលប៉ះពាល់ដល់ខួរក្បាលរបស់កូនតូច។

3 . អាហារដែលមានរសជាតិហឹរខ្លាំង គួរតមសឹន ព្រោះនឹងធ្វើឱ្យកូនបានទទួលរសជាតិហឹរពីទឹកដោះម្តាយដែរ និងអាចធ្វើឱ្យកូនតូចឈឺពោះបាន តែបើអាហារឱសថបុរាណមួយចំនួនដូចជា ស្លឹកម្រះព្រៅ ខ្ញី ម្រេច អាចទទួលទានបាន ព្រោះជាអាហារដែលមានរសជាតិក្តៅ ខុសពីម្ទេស។ អាហារឱសថបុរាណដែលមានរសជាតិក្តៅទាំងនោះនៅជួយបំប៉នទឹកដោះម្តាយទៀតផង។

4 . បន្លែដែលមានហ្កាសច្រើន ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមសឹន ព្រោះអាចធ្វើឱ្យកូនហើមពោះបាន ឬបើចង់ញ៉ាំ គួរញ៉ាំបន្លែដែលឆ្អឹនហើយប្រសើរជាង។

5 . ថ្នាំពេទ្យមួយចំនួនដែលមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះម្តាយ ដូច្នេះបើអ្នកម្តាយកើតមានអាការឈឺថ្កាត់អ្វីមួយ និងត្រូវការប្រើប្រាស់ថ្នាំ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសឹនគ្រប់ពេល។

LEAVE A REPLY

Please enter your comment!
Please enter your name here