ការជ្រុះសក់ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទូទៅជាច្រើនរបស់អ្នកម្តាយក្រោយពេលសម្រាលកូនហើយ។ តើអ្នកកំពុងតែព្រួបារម្ភខ្លាចសក់ជ្រុះអស់ពីក្បាលមែនទេ? ឈប់បារម្ភទៅបញ្ហានេះអាចទប់ស្កាត់បាន ដោយប្រើដំណោះស្រាយបែបធម្មជាតិងាយៗ មិនបង្កផលប៉ះពាល់ឡើយ។
១.វីតាមីន៖ វីតាមីន C, B និងE គឺចាំបាច់សម្រាប់ស្បែកក្បាល សក់ និងក្រចក របស់អ្នកម្តាយដែលកំពុងតែត្រូវការជំនួយក្រោយសម្រាល។ វីតាមីនទាំងនេះ អាចជួយឲ្យរាងកាយអ្នកម្តាយទទួលបានសារធាតុចិញ្ចឹមសមស្រប ហើយវាក៏អាចជួយទប់ស្តាត់បញ្ហាសក់ជ្រុះផងដែរ។
២.អាស៊ីតខ្លាញ់៖ ក្រោយពេលសម្រាល អ្នកម្តាយចាំបាច់ត្រូវទទួលទានត្រីដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ឬអូមេហ្គា៦។ ដោយសារតែវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយ ក៏ដូចជាជួយឲ្យសក់មានសុខភាពល្អឡើងវិញផងដែរ។
៣.កាត់សក់ឲ្យខ្លី៖ អ្នកម្តាយជាច្រើនឆ្ងល់ថាហេតុអ្វីត្រូវកាត់សក់ឲ្យខ្លី? តាមពិតការកាត់សក់ខ្លី គឺដោយសារតែសក់ខ្លីត្រូវការសារធាតិចិញ្ចឹមតិចជាងសក់វែង។ ម្យ៉ាងវិញទៀតការកាត់សក់ខ្លីអាចកាត់ផ្តាច់បញ្ហាសក់ ហើយចំណេញពេលវេលាក្នុងការថែទាំងសក់ផងដែរ។
អ្នកម្តាយដែលកំពុងតែមានបញ្ហាសក់ជ្រុះក្រោយពេលសម្រាលកូន គួរតែព្យាយាមអនុវត្តវិធីដូចខាងលើ ដើម្បីទប់ស្កាត់បញ្ហាសក់ជ្រុះ និងជួយឲ្យសក់មានសុខភាពល្អឡើងវិញ៕