ត្រី ត្រូវបានគេចាត់ទុកជាអាហារសម្បូរសារធាតុចិញ្ចឹមច្រើនបំផុត ដែលអ្នកមានផ្ទៃពោះគួរទទួលទានដើម្បីផ្តល់ប្រយោជន៍ដល់ទារកមិនទាំងកើត រួមទាំងការលូតលាស់ផងដែរ។
ប៉ុន្តែអ្នកម្តាយមួយចំនួននៅតែឆ្ងល់ថា តើពួកគេអាចញ៉ាំត្រីសាម៉ុនបានដែរទេ? ការសិក្សាជាច្រើនបានបង្ហាញថា អ្នកមានផ្ទៃពោះអាចញ៉ាំត្រីសាម៉ុនបាន។ ដោយសារតែត្រីសាម៉ុន គឺជាត្រីសមុទ្រដែលមានផ្ទុកអាស៊ីតខ្លាញ់ អាចផ្តល់ប្រយោជន៍ដល់រាងកាយទាំងម្តាយ និងកូន។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃត្រីសាម៉ុន៖
១.គ្មានប៉ារ៉ាសិត
ត្រីសាម៉ុន គឺជាត្រីដែលស្អាត និងមានសុវត្ថិភាព ប្រសិនបើវារស់នៅក្នុងប្រភពទឹកកខ្វក់នឹងស្លាប់ភ្លាម។ ដូច្នេះត្រីសាម៉ុនត្រូវបានគេចាត់ទុកជាត្រីដែលស្អាត និងមានសុវត្ថិភាព ប៉ុន្តែសម្រាប់អ្នកមានផ្ទៃពោះគួរតែចម្អិនឲ្យបានឆ្អិនល្អដើម្បីការពារហានិភ័យផ្សេងៗ។
២.ជួយបង្កើនអារម្មណ៍ល្អ
ជាធម្មតាអ្នកម្តាយមានផ្ទៃពោះច្រើនតែមានភាពតានតឹងច្រើន ដូច្នេះពួកគេគួរតែញ៉ាំត្រីសាម៉ុង ព្រោះវាអាចជួយកាត់បន្ថយភាពតានតឹង ហើយវាក៏រួមចំណែកដល់ការពង្រឹងសាច់ដុំផងដែរ។
៣.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
ចំពោះអ្នកម្តាយដែលធាត់ ពួកគេអាចប្រឈមនឹងជំងឺផ្សេងៗ រួមទាំងជំងឺទឹកនោមផ្អែម។ ការបរិភោគត្រីសាម៉ុន អាចជួយបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ ហើយនៅពេលការរំលាយអាហារបានល្អកម្រិតជាតិស្ករក្នុងឈាមក៏ត្រូវកាត់បន្ថយដែរ។ នោះហើយជាហេតុដែលធ្វើឲ្យហានិភ័យនៃជំងឺទឹកនោមផ្អែមត្រូវបានកាត់បន្ថយផងដែរ។
៤.ជួយពង្រឹងប្រព័ន្ធប្រសាទ និងមុខងារខួរក្បាល
ត្រីសាម៉ុន មានផ្ទូកអស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយពង្រឹងមុខងារប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។ ជាពិសេសវាអាចជួយបង្កើនប្រសិទ្ធភាពនៃការចង់ចាំ ព្រមទាំងការពារការចុះខ្សោយនៃប្រព័ន្ធប្រសាទ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីត្រីសម៉ុន អ្នកម្តាយគួរទទួលទាន ១,០០០ ទៅ ៥,០០០មីលីក្រាមក្នុងមួយថ្ងៃ។ បរិមាណនេះគ្រប់គ្រាន់ និងសមល្មម ប៉ុន្តែក្នុងមួយសប្តាហ៍អ្នកគួរតែទទួលទានត្រឹមបួនដងបានហើយ ព្រោះក្លិនឆ្អាបរបស់វា អាចប៉ះពាល់ដល់ការចាញ់កូន៕