ការជ្រើសរបបអាហារ និងធ្វើលំហាត់ប្រាណ ជាវិធីថែរក្សារាងដ៏ល្អបំផុតក្រោយពេលសម្រាល

0
1

ជាការពិតណាស់ អំឡុងពេលមានផ្ទៃពោះអ្នកម្តាយត្រូវព្យាយាមទទួលទានអាហារសម្បូរសារធាតុចិញ្ចឹម និងវីតាមីនឲ្យបានច្រើន ដើម្បីថែរក្សាសុខភាពខ្លួនឯង ក៏ដូចជាទារកក្នុងផ្ទៃឲ្យមានសុខភាពល្អ។ តែការទទួលទានអាហារច្រើននេះ គួបផ្សំជាមួយនឹងរាងកាយនៅសុកស្រួលគ្មានចលនា ធ្វើឲ្យអ្នកធាត់ រហូតក្រោយសម្រាលកូនហើយក៏នៅតែធាត់ដែរ។

ដូច្នេះដើម្បីសម្រករាងឲ្យត្រលប់មកភាពដើមវិញ ក្រោយពេលសម្រាលអ្នកម្តាយគួរតែធ្វើបែបនេះ៖

១.ជ្រើសរបបអាហារ

ដោយសារតែរាងកាយអ្នកម្តាយត្រូវការសារធាតុចិញ្ចឹម ដើម្បីបង្កើតទឹកដោះសម្រាប់ទារក ហេតុនេះអ្នកគួរតែជ្រើសរបបអាហារដែលត្រឹមត្រូវ ដោយផ្តោតទៅលើផ្លែឈើ និងបន្លែស្រស់ៗ។ លើសពីនេះអ្នកត្រូវទទួលទានទឹកដោះគោដើម្បីពង្រឹងឆ្អឹងឡើងវិញ ព្រោះក្រោយពេលសម្រាលជាតិកាល់ស្យូមរបស់អ្នកម្តាយត្រូវបានផ្តល់ឲ្យទារកអស់។

អ្នកត្រូវចាំថា មិនគួរតមអាហារដូចអ្នកនៅលីវនោះទេ ព្រោះអំឡុងពេលនេះរាងកាយរបស់អ្នកត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ផលិតទឹកដោះ។ ដូច្នេះត្រូវជ្រើសអាហារដែលមានផាសុខភាព និងជៀសវាងអាហារសម្បូរខ្លាញ់ ឬបង្អែម។

២.ធ្វើលំហាត់ប្រាណ

អ្នកម្តាយក្រោយពេលឆ្លងទន្លេ មិនអាចធ្វើលំហាត់ប្រាណបានភ្លាមៗនោះទេ អ្នកត្រូវរងចាំការជាសះស្បើយយ៉ាងហោចណាស់ ២ខែ មុននឹងចាប់ផ្តើមធ្វើលំហាត់ប្រាណ។ អ្នកម្តាយគ្រាន់តែធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីឲ្យរាងកាយស៊ាំពីចលនា និងការបំម្លែងសារធាតុបានល្អ ដូចជាការដើរ ហែលទឹក ហាត់យូហ្គា ដើម្បីជំរុញដល់សាច់ដុំធ្វើការឲ្យបានពេញលេញ។

ទោះជាយ៉ាងណា ការជ្រើសរើសអាហារអំឡុងពេលមានផ្ទៃពោះ ក៏មានសារៈសំខាន់ដែរ ព្រោះវាអាចជួយឲ្យទារកមានសុខភាពល្អ ហើយអ្នកម្តាយក៏មិនឡើងទម្ងន់ជ្រុលរហូតពិបាកសម្រកក្រោយពេលសម្រាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here