តន្ត្រី ត្រូវបានគេចាត់ទុកជាឧបករណ៍មួយដែលអាចរួមចំណែកដល់ការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ក្នុងនោះអ្នកជំនាញបានលើកឡើងថា ការស្តាប់តន្ត្រីប្រភេទណាក៏មានប្រយោជន៍ដែរឲ្យតែអ្នកម្តាយចូលចិត្ត ព្រោះវាអាចជួយឲ្យទារកមានអារម្មណ៍ល្អ រំញោចដល់ការវិវត្តប្រព័ន្ធប្រសាទការស្តាប់ និងការអភិវឌ្ឍរាងកាយ។
ខាងក្រោមនេះ គឺជាដំណើរការអភិវឌ្ឍរបស់ទារក ជាមួយនឹងការស្តាប់តន្ត្រី៖
១.ប្រព័ន្ធប្រសាទផ្នែកសោតវិញ្ញាណ នឹងចាប់ផ្តើមដំណើរការចំពោះទារកដែលមានអាយុ ៥ខែ។ ដូច្នេះ វាអាចជួយឲ្យសរសៃប្រសាទ ធ្វើការលើការស្តាប់ដំណើរការបានល្អប្រសើរ។
២.ឧបករណ៍បំពងសំលេងអ្នកគួរតែដាក់ចម្ងាយប្រហែលជា ១ហ្វីតពីពោះ ហើយបើកសំលេងល្មមៗឲ្យកូនក្នុងផ្ទៃស្តាប់។
៣.រលកសំលេងនៃតន្ត្រី អាចរំញោចប្រព័ន្ធសរសៃប្រសាទដែលពាក់ព័ន្ធនឹងការស្តាប់ ធ្វើឲ្យការអភិវឌ្ឍការគិតរបស់ទារកកាន់តែមានភាពប្រសើរជាងមុន។
៤.តន្ត្រីអាចរំញោចដល់ការអភិវឌ្ឍរបស់ទារក ព្រមទាំងរំញោចចលនារបស់ទារក ពេលនៅក្នុងផ្ទៃ។ ចលនារបស់ទារកនៅក្នុងផ្ទៃស្របតាមចង្វាក់ភ្លេង គឺជាការអភិវឌ្ឍដ៏អស្ចារ្យ។
៥.ពេលវេលាដ៏ល្អបំផុតក្នុងការស្តាប់តន្ត្រី គឺនៅពេលរសៀល ប្រហែលជាម៉ោង ១ ព្រោះពេលនេះទារកមានការផ្ចង់អារម្មណ៍ខ្ពស់បំផុត។
ការយកចិត្តទុកដាក់ទៅលើការស្តាប់តន្ត្រីអំឡុងពេលមានផ្ទៃពោះ គឺមានប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់ទារក ដូច្នេះអ្នកម្តាយគ្រប់រូបគួរតែអនុវត្តជាប្រចាំ៕