ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ការលូតលាស់របស់ទារក និងអ្នកម្តាយខ្លួនឯង ព្រោះវាអាចជួយកសាងសាច់ដុំឲ្យរឹងមាំ។ ភាគច្រើនប្រូតេអ៊ីនដែលយើងទទួលបាន គឺមកពីសាច់សត្វផ្សេងៗ ក៏ប៉ុន្តែបន្លែ និងផ្លែឈើមួយចំនួនធំក៏មានប្រូតេអ៊ីនមិនចាញ់សាច់ដែរ។ ដូច្នេះ វាជាជម្រើសដ៏ល្អសម្រាប់អ្នកម្តាយ ដើម្បីទទួលបានប្រូតេអ៊ីដែលមានផាសុភាពបំផុត។
១.ផ្លែបឺរ៖ ផ្លែឈើធម្មជាតិមួយប្រភេទនេះមានផ្ទុកប្រូតេអ៊ីន និងជាតិសរសៃ ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ វាក៏មានផ្ទុកជាតិកាបូអ៊ីដ្រាត និងអូមេហ្គា៦ ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ផងដែរ។
២.សណ្តែក៖ វាជាគ្រាប់ធញ្ញជាតិដែលមានផ្ទុកជាតិសរសៃ វីតាមីនK និងវីតាមីនC ក៏ដូចជាប្រូតេអ៊ីន ៥ភាគរយ។
៣.សណ្តែកដី៖ មើមរុក្ខជាតិមួយប្រភេទនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចគ្នាទៅនឹងស្រាក្រហមដែរ។ វាអាចជួយការពារជំងឺបេះដូង ដោយមានប្រូតេអ៊ីនដល់ទៅ ២៨ភាគរយ ហើយក៏មានអាស៊ីតខ្លាញ់មិនឆ្អែតទៀតផង។
៤.ផ្លែដូង៖ ទឹកដូងមិនត្រឹមតែជាភេសជ្ជៈដ៏ពេញនិយមនោះទេ វាថែមទាំងមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ ដែលសាកសមបំផុតសម្រាប់អ្នកមានផ្ទៃពោះ។
៥.អង្កសំរូប៖ អង្ករសំរូបមានផ្ទុកជាតិសរសៃខ្ពស់ និងប្រូតេអ៊ីន ២,៥ភាគរយ។
៦.ស្រូវសាលី៖ ស្រូវសាលី មានផ្ទុកប្រូតេអ៊ីនតិចជាង ៣ភាគរយ ប៉ុន្តែវាមានផ្ទុកសារធាតុ beta-glucan ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុល។ លើសពីនេះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាម៉ង់ហ្គាណែស និងសេលេញ៉ូម។
ទាំងអស់នះ គឺជាបន្លែ និងផ្លែឈើដែលស្ត្រីមានផ្ទៃពោះអាចញ៉ាំជំនួសសាច់បាន ព្រោះវាមានជាតិប្រូតេអ៊ីនល្អបំផុត ដែលទារកក្នុងផ្ទៃត្រូវការជាចាំបាច់៕