អ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេសបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលបរិភោគប្រូតេអ៊ីនតិចពេក អាចប៉ះពាល់ដល់អត្រាកើតជំងឺទឹកនោមផ្អែម ចំពោះទារកនៅពេលធំឡើង។

ជាធម្មតាជំងឺទឹកនោមផ្អែប្រភេទទី២ កើតឡើងដោយសារតែកត្តាហ្សែន ប៉ុន្តែអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge កំពុងពិនិត្យមើលកត្តាផ្សេងទៀតដែរ។ វាត្រូវបានគេរកឃើញថា ជំងឺទឹកនោមផ្អែមប្រភេទទី២នេះ មានជាប់ទាក់ទងជាមួយនឹងហ្សែន HNF4a មានតួនាទីគ្រប់គ្រងសកម្មភាពរបស់អាំងស៊ុយលីន ដែលលាក់ដោយលំពែង។ អាំងស៊ុយលីន ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងឈាម ហើយអ្នកដែលមានជំងឺទឹកនោមផ្អែប្រភេទទី២ ដោយសារតែភាពមិនប្រក្រតីនៃហ្សែន HNF4a។
វាត្រូវបានគេរកឃើញថា ប្រូតេអ៊ីនជាអ្នកជំរុញហ្សែន ដើម្បីគ្រប់គ្រងអាំងស៊ុយលីន ប៉ុន្តែប្រសិនបើប្រូតេអ៊ីនដំណើមិនបានល្អ លំពែងក៏ដំណើរការមិនល្អដែរ។ ជាលទ្ធផលជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងកើតមានឡើង។
ហេតុនេះដើម្បីជៀសផុតពីបញ្ហា អ្នកម្តាយគួរតែថែរក្សាសុខភាពឲ្យបានល្អ និងព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន។ ជាពិសេសត្រី សាច់ ទឹកដោះគោ បន្លែ និងផ្លែឈើ សុទ្ធតែជាប្រភពប្រូតេអ៊ីនសម្រាប់បង្កើតជាលិកាថ្មីរបស់កូន។ លើសពីនេះ ពួកវាក៏មានផ្ទុកជាតិសរសៃ ដែលអាចជួយការពារបញ្ហាទល់លាមកសម្រាប់អ្នកម្តាយ ផងដែរ៕