ទោះចាញ់កូនជារឿងធម្មតា តែបើមានអាការៈបែបនេះ ប្រញាប់ទៅពេទ្យភ្លាម!

0
1

អាការៈចាញ់កូន គឺជារឿងធម្មជាតិដែលតែងតែកើតឡើងចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ គ្រាន់តែអ្នកខ្លះកើតយូរ ហើយអ្នកខ្លះឆាប់ក៏បាត់ទៅវិញ។ បើទោះបីជាការចាញ់មិនបង្កផលប៉ះពាល់ដល់កូនក្នុងផ្ទៃក៏ដោយ ប៉ុន្តែក្នុងករណីដែលអ្នកម្តាយមានអាការៈបែបនេះ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

១.អាការៈចាញ់ខ្លាំង រហូតដល់ស្រកទម្ងន់មើលលែងស្គាល់។

២.ក្អួត មានឈាមមកជាមួយ។

៣.បាត់បង់ជាតិទឹកច្រើនដោយសារតែក្អួត ហើយពេញមួយថ្ងៃស្ទើរតែមិនអាចទទួលទានទឹកបាន។

៤.នោមតិច ហើយទឹកនោមានពណ៌លឿងចាស់។

៥.ឈរសុខៗដួលសន្លប់ញឹកញាប់។

៦.មានអារម្មណ៍ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់។

ក្នុងអំឡុងពេលចាញ់គភ៌ ប្រសិនបើមានករណីបែបនេះកើតឡើង អ្នកម្តាយត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ក្រៅពីនេះ អ្នកម្តាយគួរតែព្យាយាមធ្វើសកម្មភាពមួយចំនួនដូចជា ស្តាប់តន្ត្រី មើលរឿងកំប្លែង ឬធ្វើសកម្មភាពដែលចូលចិត្ត ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងដោយសារតែការចាញ់៕

LEAVE A REPLY

Please enter your comment!
Please enter your name here