នៅពេលថ្ងៃសម្រាលកាន់តែខិតជិតមកដល់ អ្នកម្តាយភាគច្រើនតែងតែមានការព្រួយបារម្ភណ៍អំពីភាពឈឺចាប់ ហើយក៏មិនដឹងថាត្រូវដោះស្រាយបែបណានោះទេ។ ទោះជាយ៉ាងណាកុំបារម្ភខ្លាំងពេក នៅពេលនោះដល់ អ្នកជំនាញអាចជួយបាន ក៏ប៉ុន្តែអ្វីដែលអ្នកម្តាយជិតគ្រប់ខែគួរប្រុងប្រ័ត្ននោះ គឺសញ្ញាគ្រោះថ្នាក់ទាំង៤ចំណុចនេះទៅវិញទេ។
១.ប្រសិនបើមានទឹករំអិលហូរចេញមកមានពណ៌ក្រហមថ្លា និងមានបរិមាណច្រើនខុសធម្មតា គួរតែប្រញាប់ទៅពេទ្យភ្លាម។ ទឹករំអិលមានពណ៌ក្រហមថ្លាកើតឡើងដោយសារតែឈាម ហើយវាជាសញ្ញាព្រមានថា កូនក្នុងផ្ទៃរបស់អ្នកអាចរលូត កើតមិនគ្រប់ខែ ឬសុកពាំងប្រឡាយកំណើរ។
២.មានការបែកថង់ទឹកភ្លោះ ដែលមានសារធាតុរាវពណ៌លឿងហូរចេញពីទ្វាមាស កើតឡើងក្នុងរយៈពេល ១២ ឬ២៤ម៉ោង សូមព្យាយាមរក្សាអនាម័យទ្វារមាសឲ្យបានល្អ និងទៅជួបគ្រូពេទ្យដើម្បីការពាការឆ្លងមេរោគ។
៣.ទឹកភ្លោះដែលហូរចេញមកមុនពេលសម្រាល ជាពិសេសវាមានពណ៌បៃតង លាយឈាម ឬមានអារម្មណថា ទារកក្នុងផ្ទៃលែងកម្រើក គួរតែប្រញាប់ទៅពេទ្យ។
៤.ក្នុងករណីស្បូនមានការកន្ទ្រាក់យឺតៗរហូតទាល់តែអ្នកមានអារម្មណ៍ថាខ្លាំង ហើយមានការឈឺចាប់កាន់តែខ្លាំង ដល់ពេលវេលាដែលអ្នកត្រូវទៅពេទ្យហើយ ទោះបីជាមិនទាន់ដល់ថ្ងៃសម្រាលក៏ដោយ។
ការឈឺចាប់ពេលជិតសម្រាល អ្នកម្តាយអាចជួបប្រទេះខុសៗគ្នា ប៉ុន្តែអ្នកម្តាយគួរតែដឹងពីភាពមិនប្រក្រតីមួយចំនួនផងដែរ ដើម្បីជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដែរកើតឡើងចំពោះទារកមិនទាន់កើន៕