ប្រយ័ត្នផង! កើតអាឡែកស៊ីពេលពពោះ ទារកអាចប្រឈមគ្រោះថ្នាក់

0
1

អាឡែកស៊ី គឺជាជំងឺមួយដែលបណ្តោលមកពីដំណើរការមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ អ្នកដែលកើតអាឡែកស៊ី ងាយនឹងកណ្តាស់ ក្អក ហៀរសំបោរ រមាស់ភ្នែក រមាស់ច្រមុះ រមាស់ត្រចៀក ហឹងត្រចៀក ហៀរទឹកភ្នែក ស្លេសក្នុងបំពង់ក ឡើងកន្តួលក្រហមលើស្បែក ឬបើធ្ងន់ធ្ងរអាចពិបាកដកដង្ហើម។

អ្នកម្តាយមានផ្ទៃពោះដែលកើតមានបញ្ហាអាឡែកស៊ី ភាគច្រើនតាមរយៈការដង្ហើម ឬប៉ះពាល់ជាមួយអាកាសធាតុប្រែប្រួល ជាពិសេសក្នុងរដូវវស្សា។

តើស្ត្រីមានផ្ទៃពោះដែលកើតមានបញ្ហាអាឡែកស៊ី អាចបង្កផលលំបាកដល់ទារកដែរឬទេ?

ប្រសិនបើជំងឺកើតឡើងជាញឹកញាប់ ឬជំងឺគ្រប់គ្រងមិនបានល្អ ជាពិសេសប្រសិនបើធ្ងន់ធ្ងរ អាចធ្វើឲ្យអុកស៊ីសែនថយចុះនៅក្នុងឈាមរបស់អ្នកម្តាយ។ លទ្ធផលទារកទទួលបានអុកស៊ីសែនពីម្តាយមិនបានគ្រប់គ្រាន់ អាចបង្កឲ្យមានបញ្ហាទម្ងន់មិនគ្រប់ ការលូតលាស់មានភាពយឺតយ៉ាវ រលូត ហើយប្រសិនបើធ្ងរធ្ងន់ ទារកអាចស្លាប់ក្នុងផ្ទៃបាន។

នៅពេលមានផ្ទៃពោះ អ្នកម្តាយគួរតែពិនិត្យរកមើលជំងឺអាឡែក ឲ្យបានទៀងទាត់ និងធ្វើអ៊ុលត្រាសោន ដើម្បីតាមដានការលូតលាស់របស់ទារក មានភាពពេញលេញ ឬក៏អត់។ នៅពេលអ្នកម្តាយមានបញ្ហាអាឡែកស៊ី ទារកអាចមានឱកាសកើតចាប់ពី ៣០ទៅ ៥០ភាគរយ។

នៅពេលអ្នកម្តាយកើតមានបញ្ហាអាឡែកស៊ី មិនគួរប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជារនោះទេ គឺត្រូវពិគ្រោះជាមួយគ្រូពេទ្យ និងទទួលថ្នាំដែលត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here