ពេលមានផ្ទៃពោះ អ័ម៉ូនក្នុងរាងកាយមនុស្សស្រីនឹងមានការផ្លាស់ប្តូរ ដែលអាចធ្វើឲ្យផ្ទៃមុខពួកគេប្រែក្លាយទៅជាខ្មៅស្រអាប់គ្រប់ពេលវេលា។ នេះជាបញ្ហាមួយដែលស្ត្រីមានផ្ទៃពោះប្រឈម ហើយមិនហ៊ានប្រើផលិផលផ្សេងៗដែលមានលក់នៅលើទីផ្សាឡើយ ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
ទោះជាយ៉ាងណាសូមកុំបារម្ភខ្លាំងពេក រូបមន្តធម្មជាតិមួយនេះអាចជួយធ្វើឲ្យស្បែករបស់អ្នកទន់រលោង មានសំណើម ភ្លឺថ្លា ហើយមិនបង្កផលប៉ះពាល់ដូចផលិតផលគីមីមួយចំនួនឡើយ។
ធាតុផ្សេំ៖
ទឹកឃ្មុំ ចំនួន ២ស្លាបព្រាបាយ
ម្សៅស្រូវសាលី កន្លះពែង
ទឹកដោះគោជូរ ¼ ក្នុងមួយពែង
វិធីអនុវត្ត៖
១.លាយទឹកឃ្មុំ ជាមួយនឹងទឹកដោះគោជូរនៅក្នុងចានមួយរហូតដល់រលាយចូលគ្នាសព្វល្អ។ បន្ទាប់មកដាក់ម្សៅស្រូវសាលី ចូល និងលាយម្តងទៀតឲ្យក្លាយជាល្បាយសាច់មួយ។
២.ចាប់ផ្តើមយកល្បាយនេះ មកលាបនៅលើផ្ទៃមុខ និងក ថ្នម។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេល ១៥នាទី ទើបលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ឌៗ។
៤.រូបមន្តមួយនេះ ស្ត្រីមានផ្ទៃពោះអាចអនុវត្តជារៀងរាល់ថ្ងៃបាន ជាពិសេសមុនពេលចូលគេង ព្រោះវាជាពេលវេលាដែលស្បែកត្រូវការសម្រាក៕