អាហារពេញនិយម៣ប្រភេទ ស្ត្រីមានផ្ទៃពោះគួរជៀសវាងឲ្យឆ្ងាយ

0
1

នៅពេលមានផ្ទៃពោះត្រីមាសដំបូងកន្លងផុតទៅ អ្នកម្តាយភាគច្រើនចាប់ផ្តើមឃ្លានអាហារ ហើយអាចញ៉ាំបានអាហារបានច្រើនលើសពីធម្មតា។ ដោយសារតែភាពស្រេកឃ្លាន អ្នកម្តាយខ្លះមិនបានគិតដល់ដល់ភាពអវិជ្ជមាននោះទេ ទោះអាហារប្រភេទណាក៏ញ៉ាំដែរ។ ប៉ុន្តែអ្នកត្រូវគិតឡើងវិញ ព្រោះអាហារទាំងអស់មិនមែនសុទ្ធតែផ្តល់ប្រយោជន៍នោះទេ ផ្ទុយទៅវិញមួយវាអាចបង្កផលអាក្រក់ទាំងម្តាយ និងកូនផងដែរ។

ខាងក្រោមនេះ គឺជាអាហារ៣ប្រភេទ ដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង៖

អាហារហឹរ

អ្នកប្រហែលជាដឹងហើយថា អាហារដែលមានជាតិផ្អែមខ្លាំងធ្វើឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែម លើសទម្ងន់ ហើយអាហារដែលប្រៃខ្លាំង ធ្វើឲ្យស្ត្រីមានផ្ទៃពោះហើមរាងកាយ។ ប៉ុន្តែសម្រាប់អាហារហឹរ វិញ អាចធ្វើឲ្យអ្នកម្តាយងាយនឹងប្រឈមបញ្ហាក្តៅក្រហោយក្នុងដើមទ្រូង ឈឺក្នុងពោះ បង្កទៅជារាគរួស ដូច្នេះសូមព្យាយាមទទួលទានអាហារដោយប្រើរសជាតិបែបធម្មជាតិប្រសើរជាង។

អាហារកែច្នៃ

មិនថា វាជាមីកញ្ចប់ សាច់ក្រកហតដក ប្រហិត ឬអាហារកំប៉ុងផ្សេងៗទៀតនោះទេ ត្រូវបានគេប្រើប្រាស់សារធាតុគីមី MSG ដើម្បីបង្កើនរសជាតិ និងរក្សាទុកឲ្យបានយូរ។ អាហារទាំងនេះមិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលទារកត្រូវការនោះទេ ផ្ទុកទៅវិញសារធាតុគីមីរបស់វា អាចបង្កផលអាក្រក់ជាច្រើនដល់ទារកមិនទាន់កើត។ យកល្អ អ្នកម្តាយគួរតែជៀសវាង ឬកាត់បន្ថយឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។

ភេសជ្ជៈមានជាតិកាហ្វេអ៊ីន

កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំង សូមជៀសវាង ពីព្រោះវាមិនបានផ្តល់គុណប្រយោជន៍ដល់រាងកាយនោះទេ ហើយប្រសិនបើអ្នកទទួលទានច្រើនពេក អាចមានផលវិបាកអវិជ្ជមានទាំងម្តាយ និងកូនក្នុងផ្ទៃ។ ក្រៅពីទឹក អ្នកម្តាយអាចព្យាយាមទទួលទានទឹកផ្លែឈើស្រស់ជំនួសវិញ វាប្រសើរជាង។

https://baby.kapook.com/view34419.html

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here