រឿង៨យ៉ាង អ្នកម្តាយគួរតែយកចិត្តទុកដាក់ក្រោយពេលឆ្លងទន្លេរួច

0
1

ក្រោយពេលឆ្លងទន្លេរួច មានរឿងជាច្រើនដែលអ្នកម្តាយត្រូវដោះស្រាយ ទាំងការថែរក្សាទារក ទាំងការសម្របខ្លួនទៅនឹងតួនាទីថ្មីក្នុងការធ្វើជាអ្នកម្តាយរបស់គេ។ ប៉ុន្តែរឿងមួយដែលមិនអ្នកម្តាយមិនគួរប្រងើយកណ្តើយនោះ គឺការថែរក្សាខ្លួនឯង។ ជាពិសេសរឿងទាំង ៨ចំណុចនេះ អ្នកម្តាយគួរតែយកចិត្តទុកដាក់ក្រោយពេលឆ្លងទន្លេ។

១.សម្រាកឲ្យបានច្រើនជាពិសេសក្នុងពេល ២សប្តាហ៍ដំបូង។ នៅពេលយប់អ្នកគួរតែគេងឲ្យបាន ៦ទៅ៨ម៉ោង ហើយក្រោយពេលទទួលទានអាហារថ្ងៃត្រង់ អ្នកគួរតែសម្រាកកន្លះម៉ោង។ លើសពីនេះក្នុងពេល ៦សប្តាហ៍ដំបូង អ្នកមិនត្រូវលើករបស់ធ្ងន់ៗទេ ព្រោះវាអាចប៉ះពាល់ដល់រំញ័រសរីរាង្គអាងត្រគា ឬស្បូន។

២.គួរទទួលទានអាហារដែលមានប្រយោជន៍ និងងាយសរំលាយដូចជា សាច់ ទឹកដោះគោ ស៊ុត បន្លែស្រស់ និងផ្លែឈើ។ ការញ៉ាំបន្លែ ផ្លែឈើបានច្រើន អាចជួយការពារការទល់លាមក។

៣.អ្នកម្តាយគួរតែផ្លាស់ប្តូរ ខោទឹកនោមចេញ ឬសំលីអនាម័យចេញឲ្យបានញឹកញាប់ ហើយលាងសម្អាតឲ្យបានហ្មត់ចត់ ដើម្បការពារមេរោគឆ្លងចូលស្បូន។

៤.ប្រសិនបើអ្នកសម្រាលដោយវះកាត់ ត្រូវតែព្យាយាមថែរក្សាមុខរបួសឲ្យបានស្អាតជានិច្ច។

៥.ធ្វើការសម្អាតសុដន់ និងចុងសុដន់ រាល់ពេលងូតទឹក និងក្រោយពេលបំបៅដោះកូន។ ប្រសិនបើសុដន់ឡើងតឹងណែនខ្លាំពេក គួរច្រចាច់ទឹកដោះចេញខ្លះ ហើយយកទឹកកកស្អំដើម្បីបំបាត់ការឈឺចាប់។

៦.បញ្ឈប់ការរួមភេទយ៉ាងហោចណាស់ ៦សប្តាហ៍ ដើម្បីការពារការឆ្លងរោគ និងរហែកទ្វារមាស។

៧.រយៈពេលមួយខែបន្ទាប់ពីសម្រាលកូន អ្នកម្តាយគួរតែទៅជួបគ្រូពេទ្យម្តងដើម្បីពិនិត្យមើលថា សរីរាង្គរបស់អ្នកត្រឡប់មកសភាពដើមវិញ ឬអត់។ ក្នុងពេលជាមួយគ្នានេះគួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីការពន្យាកំណើត ដោយសារតែពេលខ្លះការមានផ្ទៃពោះថ្មីអាចកើតឡើងនៅពេលរដូវមិនទាន់មកដល់។

៨.ក្នុងករណីដែលអ្នកម្តាយមានអាការៈមិនស្រួលដូចជា គ្រុនក្តៅញាក់ ហូរទឹករំអិលមានក្លិនស្អុយ ឬមានពណ៌ដូចឈាម សុដន់ហើម ក្រហម ជាំ ប្រេះចុងសុដន់ខ្លាំង ឈឺពោះផ្នែកខាងក្រោម នោមញឹក  អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here