គ្រាន់តែបំបៅកូនដោយទឹកដោះ អ្នកម្តាយខ្លួនឯងអាចទទួលបានប្រយោជន៍ដល់ទៅ១៥យ៉ាង

0
1

ទឹកដោះម្តាយត្រូវបានគេចាត់ទុកជាអាហារចម្បងសម្រាប់ទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ ដោយសារតែវាត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមរហូតដល់ទៅ ២០០ប្រភេទ។ ការបំបៅកូនដោយទឹកដោះ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ជំរុញការលូតលាស់រាងកាយ និងខួរក្បាលឲ្យមានភាពឆ្លាតវៃ។ ការបំបៅកូនដោយទឹកដោះ មិនត្រឹមតែកូននោះទេដែលទទួលបានប្រយោជន៍ សូម្បីតែអ្នកម្តាយខ្លួនឯងក៏ទទួលបានប្រយោជន៍មិនចាញ់គ្នាដែរ។

១.ការពារហានិភ័យជំងឺមហារីកក្រពេញអូវែ។

២.ជួយដុតបំផ្លាញកាឡូរី ធ្វើឲ្យទម្ងន់វិលត្រឡប់មកភាពដើមវិញ លឿនជាងការធ្វើលំហាត់ប្រាណទៅទៀត។

៣.ជួយពន្យាពេលមករដូវ ធ្វើឲ្យការមានគភ៌មិនញឹកញាប់ពេក។

៤.មានអារម្មណ៍ថា ស្គាល់ភាពជាម្តាយកាន់តែច្រើន ព្រោះអំឡុងពេលបំបៅដោះកូន អ័រម៉ូន oxytocin ត្រូវបានបង្កើត។

៥.ចំពោះអ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម ការបំបៅដោះកូនអាចកាត់បន្ថយតម្រូវការអាំងស៊ុយលីន។

៦.ជួយបំពេញតម្រូវការផ្លូវចិត្តរបស់កូន និងបង្កើនចំណងមិត្តភាពរវាងម្តាយ និងកូន។

៧.ការបំបៅដោះកូន អាចជួយទប់ស្កាត់ការលូតនៃស្រទាប់ស្បូន។

៨.ការបំបៅដោះកូន អាចជួយការពារការហូរឈាមក្រោយពេលឆ្លងទន្លេ។

៩.កាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺមហារីកសុដន់។

១០.ជួយការបន្ថយភាពតានតឹង និងធ្វើឲ្យអ្នកម្តាយគេងលក់ស្រួល។

១១.កាត់បន្ថយការចំណាយពេលវេលាទៅជួបពេទ្យ ឬចំណាយប្រាក់ទិញថ្នាំ ដោយសារតែទារកមានប្រព័ន្ធភាពស៊ាំរឹងមាំ មិនងាយឈឺ។

១២.ជួយកាត់បន្ថយហានិភ័យនៃកូលេស្តេរ៉ុលខ្ពស់ និងជួយការពារកង្វះជាតិដែក។

១៣.ជួយឲ្យស្បូនឆាប់វិលត្រឡប់ទៅរកភាពធម្មតាវិញលឿនជាងមុន។

១៤.បង្ការជំងឺពុកឆ្អឹង។

១៥.កាត់បន្ថយការចំណាយលុយទិញទឹកដោះគោ និងឧបករណ៍សម្រាប់ឆុងទឹកដោះគោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here