ឃ្លានយ៉ាងណាក៏ត្រូវទ្រាំដែរ! ពេលពពោះ គួរជៀសវាង​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ

0
1

ការទទួល​ទាន​អាហារ​បាន​គ្រប់គ្រាន់​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ក៏ប៉ុន្តែអាហារមួយចំនួនអាចមាន​ផល​អវិជ្ជមាន​ចំពោះ​ទារក​ក្នុង​ផ្ទៃ។ បើ​យោងតាម​ក្រុម​អ្នកជំនាញ​បាន​បង្ហាញថា អាហារខ្លះថ្វើ​បើ​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ទារក​ក្នុង​ផ្ទៃ​ក៏ពិតមែន ប៉ុន្តែ​ប្រសិនបើ​អ្នក​ចម្អិន​មិនបាន​ឆ្អិន​ល្អ​នោះទេ អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ។

១.ស៊ុត​ឆៅ

ស៊ុត ជា​អាហារ​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែសំខាន់ៗជាច្រើន​ទៀត។ ប៉ុន្តែ​អំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​មិនត្រូវ​ទទួល​ទាំង​ឆៅ ឬ​នៅ​ជ័រ​ព្នៅ​ឡើយ ព្រោះ​វា​មាន​ផ្ទុកមេរោគ​ម្យ៉ាង​ដែល​គេ​ហៅថា Salmonella អាច​បង្ក​ឲ្យ​មាន​ជំងឺ​រាគរូស ឬ​មាន​បញ្ហាផ្សេងៗកើតឡើង។ ម្យ៉ាងវិញទៀត មេរោគ​ប្រភេទ​នេះ អាច​រស់នៅក្នុង​ស៊ុត​ដែល​គេ​ទុកចោល​យូរ ទោះ​រក្សាទុក​ក្នុង​ទឹកកក​ក៏ដោយ។

២.សាច់​ឆៅ

សាច់​ឆៅ ឬ​សាច់​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ ស្ត្រី​មាន​ផ្ទៃពោះ​មិនត្រូវ​ទទួលទាន​ឡើយ ព្រោះ​វា​មាន​ផ្ទុក​បាក់តេរី និង​ប៉ារ៉ាស៊ីតផ្សេងៗជាច្រើន ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​កំពុងតែ​លូតលាស់។ ដូច្នេះ អ្នក​គួរតែ​ធ្វើការ​ចម្អិន​សាច់​ឲ្យ​នៅក្រោម​សីតុណ្ហភាព​យ៉ាងហោចណាស់១៤៥ ទ​ភ២៦៥អង្សា​សេ ដើម្បី​សម្លាប់​មេរោគ​ទាំងនោះ។

៣.ប្រភេទ​សាច់​កែច្នៃ

សាច់​កែច្នៃ​ដូចជា សាច់ក្រក​ហ​ត​ដក ឬ​ប្រហិត… មាន​ផ្ទុក​បាក់តេរី Listeria កម្រិត​ណាស់ ហើយ​វា​អាច​រស់នៅក្នុង​សីតុណ្ហភាព​ត្រជាក់​បាន។ អ្នកជំនាញ​បាន​ឲ្យ​ដឹងថា មនុស្សពេញវ័យ​ដែលមាន​សុខ​ភាពល្អ​មិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ អាចមាន​គ្រោះថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here