គុណសម្បត្តិអស្ចារ្យ ២៥ចំណុច ចំពោះទារកដែលបៅទឹកដោះម្តាយ

0
1

ទឹកដោះម្តាយត្រូវបានគេទទួលស្គាល់ថា ជាអាហារដ៏ល្អបំផុតសម្រាប់ទារកទើបនឹងកើត ហើយអ្នកជំនាញបានលើកទឹកចិត្តឲ្យអ្នកម្តាយព្យាយាមបំបៅកូនយ៉ាងតិចបំផុត ៦ខែ។

តាមរយៈការសិក្សាស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក(CDC) បានអះអាងថា រឹតតែឱ្យកូនបៅទឹកដោះម្តាយបានយូរប៉ុនណា ប្រព័ន្ធការពារជំងឺរបស់កូននឹងរឹតតែមានច្រើនឡើងប៉ុននោះដែរ។

ខាងក្រោមនេះ គឺជាគុណសម្បត្តិមិនអាចកាត់ថ្លៃបាននៃទឹកដោះម្តាយ ចំពោះទារក៖

១.ទឹកដោះម្តាយ មានរសជាតិឆ្ងាញ់ជាងម្សៅទឹកដោះគោផ្សេងៗ។

២.ទឹកដោះម្តាយមានផ្ទុកសារធាតុចិញ្ចឹមជាង ២០០មុខ ដែលសមស្របបំផុតសម្រាប់ទារក។

៣.កូលេស្តេរ៉ុលល្អនៅក្នុងទឹកដោះម្តាយ អាចជួយកាត់បន្ថយជំងឺខាន់លឿនចំពោះទារក។

៤.ការស្រាវជ្រាបានរកឃើញថា ទឹកដោះម្តាយអាចកាត់បន្ថយជំងឺមហារីកផ្សេងៗចំពោះកុមារ។

៥.ទឹកដោះម្តាយ​ មានឥទ្ធិពលល្អទៅលើបញ្ញារបស់កុមារ ជាងការបៅទឹកដោះគោ។

៦.ទឹកដោះម្តាយមានផ្ទុកអង់ស៊ីម ដែលអាចជួយកាត់បន្ថយការឈឺចាប់សម្រាប់កុមារតាមធម្មជាតិ។

៧.ទឹកដោះម្តាយអាចជួយការពារបាក់តេរី ដែលបណ្តោលឲ្យរលាកស្រោមខួរ។

៨.ទឹកដោះម្តាយជាអាហារដែលសមស្របបំផុតសម្រាប់ទារកដែលឈឺ។

៩.ទឹកដោះម្តាយមានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យទារកមានអារម្មណ៍ស្ងប់ស្ងាត់ និងមិនធុញទ្រាន់។

១០.ទឹកដោះម្តាយមានសមត្ថភាពកាត់បន្ថយជំងឺទឹកនោមផ្អែមចំពោះកុមារ។

១១.ទឹកដោះម្តាយអាចជួយការពាររាងកាយកុមារឲ្យរួចផុតពីការចម្លងរបស់ពពួកបាក់តេរីផ្សេងៗ។

១២.ទឹកដោះម្តាយអាចជួយធ្វើឲ្យស្បែករបស់ទារកមានពណ៌សម្បុរភ្លឺថ្លា។

១៣.ទឹកដោះម្តាយធ្វើឲ្យរាងកាយទារកមានកម្តៅ ដូចជាសីតុណ្ហភាពនៅក្នុងខ្លួនអ្នកម្តាយដែរ។

១៤.ទឹកដោះម្តាយអាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងដែរលកុមារបានទទួល។

១៥.ទឹកដោះម្តាយអាចកាត់បន្ថយអត្រាមរណភាពភ្លាមៗ ឬរោគសញ្ញានៃការស្លាប់ភ្លាមៗរបស់ទារក។

១៦.ទឹកដោះម្តាយអាចជួយលុបបំបាត់កាកសំណល់ពីប្រព័ន្ធរំអិលរបស់ទារកទើបនឹងកើត ធ្វើឲ្យពោះវៀន និងប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

១៧.ទឹកដោះម្តាយអាចជួយការពារទារកពីការឆ្លងជំងឺផ្លូវដង្ហើម។

១៨.ការប៊ឺតជញ្ជក់ទឹកដោះម្តាយ អាចធ្វើឲ្យកូនមានធ្មេញល្អស្អាត ជាងការការប៊ឺតជញ្ជក់ដោយប្រើដប។

១៩.ក្មេងស្រីដែលបៅទឹកដោះម្តាយ អាចជួយកាត់បន្ថយជំងឺមហារីកសុដន់នៅពេលពេញវ័យ។

២០.ការបំបៅកូនដោយទឹកដោះម្តាយ ជួយឲ្យថ្គាមទារកលូតលាស់បានល្អ ហើយការនិយាយស្តីបានច្បាស់។

២១.ទារកដែលបៅដោះម្តាយ មិនសូវមានបញ្ហាធ្មេញទេ ហើយធ្មេញដុសស្មើស្អាតថែមទៀត។

២២.ទឹកដោះម្តាយងាយរំលាយ ជាងទឹកដោះគោ ដោយសារតែបរិមាណប្រូតេអ៊ីននៅក្នុងទឹកដោះម្តាយ សមស្របសម្រាប់តម្រូវការទារក និងការស្រូបយកស្ទើរតែ ១០០ភាគរយ។

២៣.ទឹកដោះម្តាយ ពិតជាអាហារដ៏សមស្របសម្រាប់ទារកដែលកើតមិនគ្រប់ខែ។

២៤.ការបំបៅកូនដោយទឹកដោះម្តាយ អាចការពារពីការចុះខ្សោយនៃភ្នែក ហើយមិនសូវមានជំងឺដែលទាក់ទងនឹងភ្នែកទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here