Skip to content

បើអ្នកម៉ាក់ចាញ់រហូតមានរោគសញ្ញាបែបនេះ ត្រូវប្រញាប់ទៅពេទ្យភ្លាម!

អាការៈចាញ់កូនច្រើនតែកើតមានលើអ្នកម្តាយអំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ ហើយដើមហេតុចម្បង កើតឡើងដោយសារតែរាងកាយផលិតអ័រម៉ូនច្រើន។ ដូច្នេះក្នុងត្រីមាសទី ១នៃការមានផ្ទៃពោះ ៩០ភាគរយនៃអ្នកម្តាយនឹងទទួលរងពីការក្អួតចង្អោរ និងវិលមុខ។ អាការៈបែបនេះនឹងមានភាពប្រសើរឡើងវិញ ពេលឈានដល់ត្រីមាសទី២ ក៏ប៉ុន្តែក្នុងអំឡុងពេលចាញ់ ប្រសិនបើអ្នកម៉ាក់មានសភាពដូចខាងក្រោមនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

១.ក្អួតចង្អោរខ្លាំងរាល់ព្រឹក រហូតស្រកទម្ងន់មើលលែងស្គាល់។

២.ក្អួតមានលាយឈាម។

៣.បាត់បង់ជាតិទឹកច្រើនពីការក្អួត ហើយពេញមួយថ្ងៃស្ទើរតែមិនអាចទទួលទានទឹកបានសោះ។

៤.នោមតិចជាងធម្មតាមានពណ៌លឿងចាស់។

៥.ដួលសន្លប់ញឹកញាប់។

៦.មានអារម្មណ៍ញ័រទ្រូង ឬចង្វាក់បេះដូងលោតលឿន។

ទាំងនេះ គឺជាសញ្ញាដែលបង្ហាញថា អ្នកម្តាយមានការចាញ់ខ្លាំងខុសពីធម្មតា ហើយត្រូវការជំនួយពីគ្រូពេទ្យ ដើម្បីឲ្យកាត់បន្ថយការចាញ់៕