សញ្ញាគ្រោះថ្នាក់ទាំង៤ អ្នកម្តាយត្រូវចង់ចាំ ហើយប្រញាប់ស្វែងរកជំនួយជាបន្ទាន់

0
1

នៅពេលដល់ថ្ងៃកំណត់ជិតមកដល់ អ្នកម្តាយតែងតែមានការព្រួយបារម្ភអំពីការឈឺចាប់អំឡុងពេលសម្រាល ហើយមិនដឹងថាត្រូវដោះស្រាយយ៉ាងណាទេ។ ទោះជាយ៉ាងណាកុំទាន់គិតច្រើនអ៊ី ព្រោះពេលវេលាមកដល់គ្រូពេទ្យនឹងណែនាំពីបច្ចេកទេសសម្រាលភាពឈឺចាប់មួយចំនួន ប៉ុន្តែអ្វីដែលអ្នកម្តាយត្រូវប្រយ័ត្ននោះ គឺសញ្ញាគ្រោះថ្នាក់មួយចំនួនដែលកើតមានអំឡុងពេលមានផ្ទៃពោះ។

ខាងក្រោមនេះ ជាសញ្ញាគ្រោះថ្នាក់ដែលស្ត្រីមានផ្ទៃពោះគួរតែប្រុងប្រយ័ត្ន៖

១.ប្រសិនបើទឹករំអិលចេញពីទ្វាមាសមានពណ៌ក្រហមភ្លឺ និងមានបរិមាណច្រើន គួរតែប្រញាប់ទៅមន្ទីរពេទ្យ។ ព្រោះឈាមដែលចេញមកវាអាចបណ្តោលមកពីការរលូតកូន កូនកើតមិនគ្រប់ខែ ឬសុកពាំងប្រឡាយកំណើត។

២.បើមានការហូរទឹកភ្លោះចេញពីស្បូនដែលកើតឡើងក្នុងរយៈពេល ១២ឬ ២៤ម៉ោង សូមប្រយ័ត្នចំពោះការរក្សាបរបេទ្វារមាសឲ្យស្អាត និងជួបជាមួយគ្រូបពេទ្យជាបន្ទាន់ ដើម្បីការពារការឆ្លងមេរោគ។

៣.ប្រសិនបើទឹកភ្លោះ ហូរចេញមកមានពណ៌បៃតង លាយឈាម ក្រោយពេលមានអាការៈឈឺពោះ ឬមានអារម្មណ៍ថា ទារកលែងមានការរើបំរាស់ គួរតែប្រញាប់ទៅពេទ្យភ្លាម។

៤.ប្រសិនបើស្បូនកន្ត្រាក់ រហូតធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ទោះបីជាអ្នកមិនទាន់ដល់ថ្ងៃកំណត់នៃការសម្រាលក៏ដោយ។

ក្នុងករណីដែលអ្នកម្តាយ ជួបប្រទេះបញ្ហាទាំង៤ចំណុចដូចដែលបានបង្ហាញពីខាងលើនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ដើម្បីការពារហានិភ័យផ្សេងៗដែលមានឡើងលើទារក៕

LEAVE A REPLY

Please enter your comment!
Please enter your name here