៣ខែដំបូង ម៉ាក់ៗគួរ​ឈប់​ធ្វើ​រឿង​ទាំងនេះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​រលូត​កូន

0
1

នៅក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ៥នាក់ គឺមាន​ម្នាក់ ដែល​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រលូត​កូន។ ការ​រលូត​កូន​ដែល​កើតឡើង​នៅក្នុង​រយៈពេល​៣​ខែ​ដំបូង ​នៃ​ការ​មាន​ផ្ទៃពោះ ត្រូវបាន​គេ​ចាត់ទុកជា​រឿង​ធម្មតា ព្រោះ​វាប​ណ្តោ​ល​មកពី​បញ្ហា​របស់​ទារក​មិនទាន់​កើត។ តែ​ការ​រលូត​កូន​ក្នុង​ចន្លោះ​ពី ១៤ទៅ ២៤សប្តាហ៍ មិនសូវ​កើតមាន​ទេ។ វា​អា​ចប​ណ្តោ​ល​មកពី​បញ្ហាផ្សេងៗ ហើយ​កត្តា​ចម្បង​ គឺ​ការឆ្លង​រោគ សុកមាន​បញ្ហា ឬ​មាត់ស្បូន​មាន​ភាពទន់ខ្សោយ។

ចំពោះ​ស្ត្រី​ដែលមាន​អាយុ​ចាប់ពី ៤៥ឆ្នាំ​ឡើងទៅ អាច​ប្រឈម​នឹង​ហានិភ័យ​រលូត​កូន​ច្រើនជាងគេ។

ទោះបីជា​អ្នក​មិនអាច​ការពារ​ការ​រលូត​កូ​បាន​ក៏ដោយ តែមាន​រឿង​ខ្លះ​អ្នក​អាច​ធ្វើបាន ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​ការ​រលូត ដូចជា​៖

  • ផ្តាច់​បារី
  • ឈប់​ផឹកស្រា
  • ឈប់កម្រិត​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន
  • ជាពិសេស​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន
  • ប្រសិនបើ​អ្នក​លើស​ទម្ងន់ មុនពេល​មាន​ផ្ទៃពោះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ។

ផ្ទុយទៅវិញ​ មាន​មនុស្សជាច្រើន​យល់ច្រឡំ​ថា បញ្ហាស្ត្រេ​សដោយសារការងារ ការធ្វើ​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា និង​ការ​រួមភេទ​ អាចធ្វើឲ្យមានការរលូតកូន ។ ប៉ុន្តែ​មាន​ភ័ស្តុតាង​ជាច្រើន​ដែល​បង្ហាញថា ទាំងនេះមិន​ប​ណ្តោ​ល​ឲ្យ​រលូត​កូន​ទេ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​អាចមាន​ជីវិត​ធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here