មកដឹងពីការអភិវឌ្ឍសរីរាង្គផ្នែកក្បាលរបស់ទារក ពេលនៅក្នុងផ្ទៃ

0
4

អ្នកជំនាញបានបង្ហាញថា សរីរាង្គមូលដ្ឋានដំបូង ដែលទារកបង្កើតសម្រាប់ជីវិត គឺបេះដូង និងខួរក្បាល ប៉ុន្តែការអភិវឌ្ឍខួរក្បាលត្រូវពឹងផ្អែកទៅលើសរីរាង្គផ្នែកមុខ ដើម្បីបញ្ចូលព័ត៌មានទៅក្នុងខួរក្បាល រៀនការចង់ចាំ និងអភិវឌ្ឍបន្ថែមទៀត ដូចជាការមើលឃើញ រសជាតិ ក្លិន សំលេង និងការប៉ះ។

ខាងក្រោមនេះ គឺជាការអភិវឌ្ឍសរីរាង្គនីមួយៗនៅក្នុងផ្នែកក្បាលរបស់ទារក៖

ក្បាល

វាគឺជាសរីរាង្គដែលផ្ទុកខួរក្បាល នៅក្នុងលលាដ៏ក្បាលដ៏រឹងមាំ ហើយវានឹងលូតលាស់យ៉ាងឆាប់រហ័ស ក្នុងកំឡុងពេលមានផ្ទៃពោះ។

៩សប្តាហ៍ ក្បាលមានទំហំធំជាងរាងកាយដែលកោងដូចជាបង្គា ហើយ.ក នឹងចាប់ផ្តើមមើលឃើញក្នុងអំឡុងពេលនេះ។

១៤សប្តាហ៍ ផ្នែកបន្ថែមនៃក្បាល អាចមើលឃើញយ៉ាងច្បាស់ ពីរាងកាយ ដោយសារតែការលាតសន្ធឹងនៃកញ្ចឹងក។

២៣សប្តាហ៍ សរីរាង្គនីមួយៗមានសមាមាត្រលូតលាស់ដូចគ្នា។

៣០សប្តាហ៍ សរីរាង្គចាប់ផ្តើមតម្រឹម រវាងក្បាល និងដងខ្លួន។

មុខ

មុខនឹងចាប់ផ្តើមឃើញរង្វង់ខ្មៅចំនួន ២ នៅផ្នែកនីមួយៗនៃក្បាល វាគឺជាផ្នែកមួយនៃភ្នែក រួមទាំងមាត់ ថ្គាម និងបំពង់ក។ នេះជាការបង្ហាញថា នៅសប្តាហ៍ទី ៤ សរីរាង្គនីមួយៗនៅលើមុខនឹងវិវត្តឡើង។

ភ្នែក

អាយុពី ៦ទៅ១០សប្តាហ៍ ភ្នែក គឺជាសរីរាង្គមួយដែលវិវត្តដំបូង និងឆាប់រហ័ស។ ស្បែកចាប់ផ្តើមគ្របដណ្តប់តំបន់ភ្នែក ហើយញែកចេញពីត្របកភ្នែកខាងលើ និងកខាងក្រោម។

អាយុ១៣សប្តាហ៍ ភ្នែកចាប់ផ្តើមផ្លាស់ប្តូរ ពីចំហៀងក្បាលទៅជីតគ្នា ដែលធ្វើឲ្យពួកគេមើលទៅកាន់តែដូចមនុស្សពេញលេញ។

អាយុ ១៦ដល់ ២២សប្តាហ៍ ទារកនឹងចាប់ផ្តើមមានត្របកភ្នែក និងរោមភ្នែកកាន់តែច្បាស់។ តំបន់រីទីណា ក៏ចាប់ផ្តើមបង្កើតឡើងនៅសប្តាហ៍ទី ១៩ដែរ។

អាយុ ៣២ទៅ ៣៦សប្តាហ៍ រោមភ្នែកលូតលាស់ពេញលេញ ហើយទារកអាចព្រិចភ្នែកបាន។

ត្រចៀក

អាយុ៨សប្តាហ៍ ផ្នត់ស្បែកនៅលើផ្នែកទាំងពីរនៃក្បាលចាប់ផ្តើមលេចឡើង ដើម្បីក្លាយជាទីតាំងដែលនឹងបន្តលូតលាស់ចូលក្នុងត្រចៀក។

អាយុ១៤សប្តាហ៍ ស្លឹកត្រចៀកចាប់ផ្តើមផ្លាស់ប្តូរទីតាំងទៅជាប់នឹងមុខ ហើយចង្កាកាន់តែមើលឃើញ។

អាយុ ២០សប្តាហ៍ ត្រចៀកកណ្តោល និងខាងក្នុងត្រូវអភិវឌ្ឍពេញលេញ។ ប្រសិនបើមានសំលេងខ្លាំងៗនៅក្បែរ នោះទារកអាចមានប្រតិកម្មឆ្លើយតបនឹងសំលេងនោះ។

អាយុ ២២សប្តាហ៍ រយៈពេលនេះមានសារៈសំខាន់ណាស់ ព្រោះទារកនឹងចង់ចាំការច្រៀង និងសំលេងនិយាយរបស់ម្តាយ។

អាយុ ៣១សប្តាហ៍ អាចបែងចែកសំលេង ដែលធ្លាប់ស្គាល់ដូចជា ឪពុក ម្តាយ និងតន្ត្រីផ្សេងៗ។

ច្រមុះ អណ្តោត

អាយុ ១៨សប្តាហ៍ ពួកគេចាប់ផ្តើមដឹងរសជាតិផ្សេងៗ គឺផ្អែម និងជូរចត់ ហើយរចនាសម្ពន៍ច្រមុះត្រូវបង្កើតឡើង ដោយភ្នែកទាំងពីរ ខិតជិតគ្នារហូតដល់ពួកគេស្ថិតក្នុងស្ថានភាពធម្មតា។ ប៉ុន្តែទារកនឹងមិនធុំក្លិនទេរហូតដល់ពួកគេកើត។

សក់

អាយុ ១៦ទៅ២០សប្តាហ៍ ចាប់ផ្តើមមានការដុះសក់តិចៗ។

អាយុ ២៣សប្តាហ៍ ពណ៌សក់នឹងចាប់ផ្តើមកើតមានឡើង។

អាយុ ៣០ទៅ ៣៤សប្តាហ៍ សក់នឹងចាប់ផ្តើមក្រាស់បន្តិចម្តងៗ។

អាយុ ៣៨សប្តាហ៍ ក្បាលនឹងគ្របដណ្តប់ទៅដោយសក់។

សាច់ដុំមុខ

អាយុ ១៦សប្តាហ៍ ទារកនឹងអាចប្រើសាច់ដុំមុខ ពោលគឺបឺតមាត់ ធ្វើទឹកមុខ។

អាយុ ១៨សប្តាហ៍ ចាប់ផ្តើមលេប និងត្អើក។

អាយុ ២៧សប្តាហ៍ ចាប់ផ្តើមបឺតម្រាមដៃ ដែលត្រូវបានគេជឿថាជាសកម្មភាពបន្ធូរអារម្មណ៍របស់ទារក ហើយវាក៏អាចជាការជួយពង្រឹងសាច់ដុំថ្ពាល់ និងថ្គាម ព្រមទាំងបង្កើតជំនាញក្នុងការបៅក្រោយពេលសម្រាល។

ដូច្នេះ អ្នកម្តាយគួរតែត្រៀមថែរក្សាខ្លួនទាំងមុន និងក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីជៀសវាងបញ្ហាផ្សេងដែលប៉ះពាល់ដល់ការអភិវឌ្ឍសរីរាង្គទាំងអស់របស់ទារក។ ម្យ៉ាងវិញទៀត អ្នកម្តាយគួរតែព្យាយាមស្វែងយល់ពីចំណេះដឹងដែលពាក់ព័ន្ធជាមួយនឹងការមានផ្ទៃពោះ ឬទទួលការអប់រំពីក្រុមគ្រូពេទ្យឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here