ភាពធាត់តែងតែជាកង្វល់របស់ស្ត្រីគ្រប់រូប ព្រោះក្រៅពីធ្វើឲ្យរូបរាងមើលទៅមិនមានភាពទាក់ទាញ ហើយវាក៏ជាបុព្វហេតុនៃជំងឺជាច្រើន ជាពិសេសអ្នកម្តាយកំពុងតែមានផ្ទៃពោះ។ ការធាត់ក៏ជះឥទ្ធិពលដល់សុខភាព និងទម្ងន់របស់កូនក្រោយពេលកើតផងដែរ។
បញ្ហាសុខភាពមាតា និងទារក
ម្តាយដែលធាត់តាំងពីមុនពេលមានផ្ទៃពោះ មានការប្រឈមខ្ពស់ និងងាយខូចមុខងារផ្សេងៗនៃរាងកាយ។ ដូច្នេះអ្នកមិនគួរធ្វេសប្រហែសចំពោះការពិនិត្យរាងកាយ ដើម្បីការពារផលវិបាកក្នុងពេលមានផ្ទៃពោះនោះទេ។
ការបង្ករោគ
បរិមាណជាតិខ្លាញ់ និងជាតិស្ករនៅក្នុងរាងកាយ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលបណ្តោលឲ្យមានការរលាក និងការឆ្លងមេរោគកាន់តែងាយស្រួល។ ដូចជាការរលាក ការឆ្លងមេរោគក្នុងបំពង់ទឹកនោមអាចធ្ងន់ធ្ងរ ហើយក៏អាចបង្កការឆ្លងមេរោគ និងរលាកដល់ទ្វារមាសផងដែរ។ ទូទៅគឺជំងឺរលាកទ្វារមាស អាចបណ្តោលឲ្យហូរទឹករំអិលពណ៌ស និងរមាស់នៅតំបន់បន្តពូជ។ ប្រសិនបើមិនមានការព្យាបាលទេ វាអាចបណ្តោលឲ្យរលាក និងឆ្លងមេរោគផ្សេងៗក្នុងពេលសម្រាលកូន។
ជំងឺព្រាយក្រឡាភ្លើង និងទឹកនោមផ្អែមពេលមានគភ៌
បើប្រៀបធៀបទៅនឹងម្តាយដែលមានទម្ងន់ធម្មតា ម្តាយដែលធាត់ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះកើតឡើងពី ៣ទៅ៤ដង។ ក្នុងករណីដែលអ្នកម្តាយមិនយកចិត្តទុកដាក់ និងព្យាបាលឲ្យត្រឹមត្រូវទេ ទារកអាចពិការ ឬស្លាប់បាន។
អ្នកម្តាយធាត់ កូនក៏ធាត់ដែរ
ប្រសិនបើកុមារ ទទួលបានសារធាតុចិញ្ចឹមពីម្តាយច្រើនពេក នោះវានឹងលូតលាស់លឿន និងលើសពីបទដ្ឋាន។ បើទារកធំពេក វានឹងធ្វើឲ្យអ្នកម្តាយមានផ្ទៃពោះពិបាកសម្រាល ទារកពិភារភាពពីកំណើត ទារកស្ថិតក្នុងទីតាំងខុស ទំហំទារកមិនសមាមាត្រទៅនឹងប្រហោងឆ្អឹងអាងត្រគាករបស់អ្នកម្តាយ។ ការធាត់ក៏ប៉ះពាល់ដល់កុមារភាព និងវ័យទំទង់របស់កុមារផងដែរ។
លើសពីនេះ ប្រសិនបើខ្លាញ់ត្រូវបានប្រមូលផ្តុំនៅក្នុងរាងកាយរបស់អ្នកម្តាយច្រើនពេក វានឹងធ្វើឲ្យពិបាកសម្រកទម្ងន់ បន្ទាប់ពីសម្រាលរួច៕