ចេះតែឆ្ងល់ហេតុអ្វីគេចូលចិត្តឲ្យស្ត្រីមានផ្ទៃពោះញ៉ាំអង្ករសំរូប? ដឹងការពិតហើយពិតជាស្មានមិនដល់

0
1

អង្ករសំរូប ត្រូវបានគេចាត់ទុកជាក្រុមអាហារអាហារផ្តល់ថាមពល ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពសម្រាប់មនុស្សទូទៅ ក៏ដូចជាស្ត្រីដែលកំពុងតែពពោះផងដែរ។

សម្រាប់អ្នកម្តាយដែលទើបនឹងរៀនញ៉ាំ ប្រហែលជាមានអារម្មណ៍ពិបាកបន្តិច ព្រោះវារឹង។ អ្នកជំនាញបានផ្តល់អនុសាសន៍ថា អង្ករធម្មជាតិមួយប្រភេទនេះ ត្រូវត្រាំទឹករយៈពេល ២ទៅ៣ម៉ោងមុននឹងចម្អិន ទើបវាទន់ ឬក៏អ្នកអាចលាយជាមួយនឹងអង្កផ្សេងទៀតបាន។

តើអង្ករសំរូប មានគុណសម្បត្តិយ៉ាងណាខ្លះសម្រាប់ស្ត្រីដែលកំពុងតែពពោះ?

អង្ករសំរូប ត្រូវបានគេរកឃើញថា សម្បូអាហារូបត្ថម្ភច្រើនជាងអង្កដែលបានចម្រាញ់ឆ្ងាយណាស់ ហេតុនេះអ្នកម្តាយកំពុងតែពពោះមិនគួរមើលរំលងឡើយ។

១.វីតាមីន B1

ជួយរំលាយមេតាប៉ូលីស នាំអុកស៊ិសែនទៅផ្នែកផ្សេងៗនៃរាងកាយ ធ្វើឲ្យប្រព័ន្ធរំលាយអាហារ និងការបញ្ចេញចោលបានល្អ។ លើសពីនេះវារួមចំណែកដល់ប្រតិបត្តិការរប្រព័ន្ធប្រសាទ និងបេះដូង ឲ្យធ្វើការបានល្អ។ ប្រសិនបើខ្វះសារធាតុចិញ្ចឹមមួយនេះ អាចធ្វើឲ្យអ្នកម្តាយមានជំងឺស្ពឹកស្រពន់ យ៉ាងងាយ។

២.វីតាមីន B2

ចូលរួមធ្វើឲ្យចក្ខុវិស័យ មើលឃើញច្បាស់ និងជៀសផុតពីបញ្ហាផ្សេងៗបាន។ បើនិយាយអំពីស្បែក ប្រសិនបើខ្វះសារធាតុនេះ គេកត់សម្គាល់ឃើញថា ស្បែកងាយនឹងរលាក កើតពងបែកក្នុងមាត់ ឬដំបៅ។

៣.វីតាមីន B6

សំខាន់ណាស់សម្រាប់ការបង្កើតកោសិកាឈាម និងដំណើរការនៃប្រព័ន្ធសរសៃប្រសាទ។ ក្រៅពីនេះវាជួយកាត់បន្ថយភាពអស់កម្លាំង ស្លេកស្លាំង និងស្ពឹកដៃជើងផងដែរ។

៤.តាមីនចម្រុះ

ជួយបំបាត់ភាពហត់នឿយ ដៃជើងគ្មានកម្លាំង និងឈឺសាច់ដុំ។

៥.ប្រូតេអ៊ីន

ជួយជួសជុលកោសិកានៅក្នុងរាងកាយដែលខូចខាត។

៦.កាល់ស្យូម

ជាសារធាតុចិញ្ចឹមដ៏សំខាន់ ដែលស្ត្រីមានផ្ទៃពៅះគួរទទួលបាន ព្រោះវាល្អសម្រាប់ការលូតលាស់ធ្មេញ ឆ្អឹង និងសក់។

៧.ជាតិសរសៃ

វាគឺជាអាហារដែលមានជាតិសរសៃច្រើន អាចជួយកាត់បន្ថយការទល់លាមក និងជួយការពារមហារីកពោះវៀនធំផងដែរ។

៨.ខ្លាញ់

នៅក្នុងអង្ករសំរូប មានផ្ទុកជាតិខ្លាញ់ដែលមិនមានកូលេស្តេរ៉ុល ជាប្រភពថាមពលដលល្អសម្រាប់រាងកាយ។

ការទទួលទានអង្ករសំរូប ពិតជាល្អខ្លាំងណាស់សម្រាប់សុខភាព មិនថាអ្នកមានផ្ទៃពោះនោះទេ សូម្បីតែមនុស្សទូទៅក៏ទទួបានអត្ថប្រយោជន៍ដូចគ្នាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here