ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ត្រីដែលមានកូនដំបូងនៅអាយុចន្លោះពី ៣៥ដល់ ៣៩ឆ្នាំ មានអត្រាកើនឡើងរហូតដល់ ៦ដង ចាប់តាំងពីឆ្នាំ ១៩៧០មក។ ទោះជាយ៉ាងណា ការមានផ្ទៃពោះនៅវ័យចាស់ពេក អាចប្រឈមនឹងបញ្ហាមួយចំនួន មិនដូចការយកកូននៅវ័យក្មេងនោះទេ។
ពិការភាពពីកំណើត
ការយកកូនដំបូងនៅអាយុច្រើន សមត្ថភាពក្នុងការបំបែកនៃស៊ុតខុសប្រក្រតី ដែលនាំឲ្យមានក្រូម៉ូសូមមិនស្មើគ្នានៅចុងបញ្ចប់នៃការបែងចែក។ ស្ត្រីយកកូនដំបូងនៅអាយុច្រើនពេក កូនអាចមានជំងឺពិការភាពពីកំណើត (Down syndrome) ដែលអាចកើតមានមួយករណីក្នុងចំណោមស្ត្រី ៣០នាក់។ ជាពិសេសស្ត្រីដែលយកកូននៅអាយុលើសពី ៤៥ឆ្នាំ។
ប្រឈមនឹងការរលូតកូន
អ្នកម្តាយដែលមានអាយុច្រើន ក៏មានហានិភ័យនៃការរលូតកូនដែរ មានប្រហែលជា ២៥ភាគរយនៃការមានផ្ទៃពោះ ចំពោះស្ត្រីដែលមានអាយុ ៤០ឆ្នាំ។ នេះដោយសារតែការកើនឡើងនៃភាពមិនប្រក្រតីនៃក្រូម៉ូសូម ដែលរួមចំណែកដល់ការរលូតកូន។ ការស្លាប់ក្នុងពោះក៏ជារឿងធម្មតាដែរចំពោះស្ត្រីដែលមានអាយុលើស ៣៥ឆ្នាំ ហើយពួកគេក៏ទំនងជាមានកូនមិនគ្រប់គីឡូផងដែរ។
បញ្ហាសុខភាព
បញ្ហាសុខភាពមួយចំនួនអាចកើតឡើងចំពោះម្តាយដែលមានអាយុលើសពី ៣៥ឆ្នាំ អំឡុងពេលមានផ្ទៃពោះ និងទៅថ្ងៃក្រោយផងដែរ។ ជាពិសេសជំងឺលើសឈាមអាចវិវត្តអំឡុងពេលមានផ្ទៃពោះជាមួយស្ត្រីដែលមានអាយុលើសពី ៣៥ឆ្នាំ ហេតុនេះត្រូវត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ហើយប្រសិនបើវាធ្ងន់ធ្ងរចាំបាច់ត្រូវសម្រាលកូនមុនពេលកំណត់។
ប្រសិនបើជំងឺនេះត្រូវបានព្យាបាលត្រឹមត្រូវទេ កូនរបស់អ្នកអាចធំធាត់ច្រើនជាងធម្មតា ដែលបង្កហានិភ័យផ្សេងទៀតក្នុងពេលសម្រាល។
អាចបង្ខំចិត្តសម្រាលដោយវះកាត់
ដោយសារតែស្ត្រីមានអាយុលើស ៣៥ឆ្នាំ មានបញ្ហាវេជ្ជសាស្ត្រជាច្រើនត្រូវដោះស្រាយ វាក៏បង្កើនលទ្ធភាពដែលពួកគេនឹងត្រូវមានការវះកាត់សម្រាលកូនផងដែរ។ ការកើនឡើងលទ្ធភាពនៃទារកដែលមានទម្ងន់ស្រាល ឬត្រូវកើតមិនគ្រប់ខែ ដោយសារតែបញ្ហាសុខភាព។ ផលវិបាកផ្សេងទៀតអាចរួមមាន សុកពាំងមាត់ស្បូន ឬជំងឺលើសឈាម។
ប្រសិនបើអ្នកយកកូននៅវ័យ ៣៥ឆ្នាំ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានខ្លាំងបំផុត រួមទាំងរបបអាហារប្រចាំថ្ងៃ ដើម្បីឲ្យកូនមានសុខភាពល្អ៕