បច្ចេកសទេស៤យ៉ាង ជួយជំរុញឲ្យកូនកើតមកឆ្លាតជាងគេ

0
6

ទោះបីជាតំណពូជ គឺជាកត្តាមួយនៃភាពឆ្លាតវៃរបស់កុមារក៏ដោយ ប៉ុន្តែកត្តារបបអាហាររបស់អ្នកម្តាយអំឡុពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល រួមទាំងបរិយាកាសនៅជុំវិញខ្លួនក៏មានសារៈសំខាន់ចំពោះភាពឆ្លាតវៃរបស់ទារកដែរ។

ហេតុនេះ ខណៈដែលប្រព័ន្ធប្រសាទរបស់ទារកក្នុងផ្ទៃកំំពុងតែចាប់ផ្តើមដំណើការ អាចស្គាល់ និងឆ្លើយតបជាមួយនឹងការរំញោចពីខាងក្រៅ ជាពិសេសអំឡុងពេលខែទី៤ នៃការមានផ្ទៃពោះ ឪពុកម្តាយ អាចលើកកម្ពស់ការអភិវឌ្ឍខួរក្បាលរបស់ទារកបន្ថែមតាមរយៈវិធីនេះ។

១.អារម្មណ៍

អ្នកម្តាយដែលតែងតែមានអារម្មណ៍ល្អ នឹងធ្វើឲ្យកូនក្នុងផ្ទៃមានការអភិវឌ្ឍល្អទាំងខួរក្បាល(IQ) និងអារម្មណ៍(EQ) ។ មនុស្សដែលមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង នឹងធ្វើឲ្យកូនកើតមកមានចរិករឹងរូស ពិបាកចិញ្ចឹម និងមានការលូតលាស់យឺតយ៉ាវ។ ហេតុនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកគួរតែកែតម្រូវអារម្មណ៍ឲ្យស្រស់ស្រាយជានិច្ច ដោយស្តាប់តន្ត្រី ឬអានសៀភៅដើម្បីបន្ធូរអារម្មណ៍ជាដើម។

២.ចក្ខុវិស័យ

ចេញទៅក្រៅ ដើម្បីឈរក្រោមពន្លឺព្រះអារម្មណ៍នៅពេលព្រឹក ឬពេលរសៀល ជាពិសេសកន្លែងដែលមានពន្លឺស្រលះល្អ។ លើសពីនេះការប្រើពិលដើម្បីបញ្ចាំងពន្លឺនៅលើពោះ គឺជាវិធីផ្សេងទៀតដើម្បីធ្វើឲ្យកោសិកាខួរក្បាល និងសរសៃប្រសាទនៅក្នុងចក្ខុវិស័យរបស់ទារក មានភាពប្រសើរឡើង និងត្រូវបានរៀបចំសម្រាប់ការមើលឃើញបន្ទាប់ពីកំណើត។

៣.ការស្តាប់

និយាយជាមួយកូនមិនទាន់កើត ឲ្យបានញឹកញាប់ ដោយប្រើសំលេងទន់ភ្លន់ជាមួយនឹងប្រយោគ ដែលគួរឲ្យចង់ស្តាប់។ វានឹងជួយដល់ប្រព័ន្ធប្រសាទ និងខួរក្បាលដែលគ្រប់គ្រងការស្តាប់ឲ្យមានការអភិវឌ្ឍបានល្អ និងត្រៀមខ្លួនសម្រាប់ការស្តាប់បន្ទាប់ពីកំណើត។

លើសពីនេះ ការច្រៀង ឬលេងភ្លេង ឲ្យកូនស្តាប់ជាញឹកញាប់ ជាពិសេសបទចម្រៀងពិរោះៗដែលអ្នកម្តាយចូលចិត្ត អាចជំរុញឲ្យការរំញោចការស្តាប់សំលេងរបស់ទារក ឲ្យមានភាពប្រសើរឡើង។ ពេលវេលាដ៏ល្អបំផុតក្នុងការស្តាប់តន្ត្រី គួរតែបន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាជាពេលដែលក្មេងមិនទាន់គេង ហើយគួរដាក់ឧបករណ៍តន្ត្រីនៅក្បែរពោះ និងបើកសំលេងក្នុងកម្រិតល្មម ដើម្បីឲ្យកូនអាចស្តាប់តន្ត្រីបានល្អ។ រលកសំលេងនឹងរំញោចប្រព័ន្ធប្រសាទដែលពាក់ព័ន្ធនឹងការស្តាប់ ឲ្យមានការអភិវឌ្ឍលឿនជាងមុន។ នៅពេលទារកកើតមក ពួកគេនឹងមានសមត្ថភាពស្តាប់ និងចង់ចាំអ្វីបានកាន់តែល្អប្រសើរ។

៤.អង្អែលក្បាលពោះ

ការស្ទាបអង្អែលក្បាលពោះជាញឹកញាប់ អាចជួយរំញោចដល់ប្រព័ន្ធសរសៃប្រសាទ និងផ្នែកអារម្មណ៍នៃខួរក្បាលទារក ដើម្បីអភិវឌ្ឍឲ្យកាន់តែប្រសើរឡើង។ អ្នកគួរអង្អែលក្បាលពោះក្នុងចលនាជារង្វងល់ពីលើទៅក្រោម ឬពីក្រោមទៅលើ។ ស្របពេលអង្អែល អ្នកអាចច្រៀង ឬនិយាយទៅកាន់កូន គឺកាន់តែប្រសើរ។

បន្ថែមពីនេះ ការធ្វើលំហាត់ប្រាណស្រាលៗ ឬការដើរ នឹងជួយឲ្យទារកក្នុងផ្ទៃមានចលនា ហើយរាងកាយទារកនឹងប៉ះជញ្ជាំងផ្នែកខាងក្នុងស្បូន។ ការធ្វើបែបនេះ នឹងជួយជំរុញឲ្យប្រព័ន្ធប្រសាទរបស់ទារកមានការអភិវឌ្ឍកាន់តែល្អប្រសើរ។ ទោះជាយ៉ាងណា អ្នកគួរតែជៀសវាងធ្វើលំហាត់ប្រាណខ្លាំងៗ ព្រោះអាចធ្វើមានគ្រោះថ្នាក់ដល់កូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here